ការប្រើប្រាស់វីតាមីនចម្រុះជាប្រចាំថ្ងៃដែលមានដូចជា ស័ង្កសី វីតាមីន B ជាតិអាស៊ីដហ្វូលិក ជាតិដែក និងកាល់ស្យូម គឺជាជម្រើសដ៏ល្អ និងសមហេតុផលខ្លាំងណាស់សម្រាប់ការជ្រុះសក់របស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សាថ្មីមួយ បានបង្ហាញថា វីតាមីន D អាចជាអ្វីមួយដែលមានប្រយោជន៍ និង មានតម្លៃពិចារណាបាន។ កង្វះវីតាមីន និងរ៉ែខនិច ដូចជាជាតិដែក ឬវីតាមីន B12 អាចត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញដោយការធ្វើតេស្តឈាម និងអាចព្យាបាលបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វីតាមីនចម្រុះជាច្រើន រួមទាំង Biotin សុទ្ធតែ ត្រូវបានជួយសម្រាប់កំណើនសក់ ប៉ុន្តែតាមការសិក្សាវិទ្យាសាស្រ្តដ៏រឹងមាំមួយបានបញ្ចាក់ថា វានៅតែមានការខ្វះខាត។ ខណៈពេលដែលការទទួលទាន Biotin និង ថ្នាំគ្រាប់ផ្សេងទៀតនៅទីផ្សារ ដែលជាជំនួយសម្រាប់សក់ ស្បែក និងក្រចកប្រហែលជានឹងមិនអាក្រក់អ្វីនោះទេ ប៉ុន្តែវាក៏មិនជាចាំបាច់សម្រាប់ស្ថានភាពនេះដែរ។ ដូច្នេះការផ្សាយពាណិជ្ជកម្មថ្នាំគ្រាប់ឲ្យសក់ដុះឡើងវិញ គួរតែត្រូវបានជួយតែជាមួយកម្រិតស្រាលប៉ុណ្ណោះ។
យ៉ាងណាមិញ អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញមុននឹងប្រើប្រាស់ថ្នាំទាំងនេះ៕