ក្រោយពីការត្រូវរបួស ឬកើតរោគសើរស្បែក អ្នកប្រហែលជាអាចជួបនឹងបញ្ហាសន្លាក ហើយអ្នកប្រហែលជាត្រូវការជួយពីគ្រូពេទ្យ ដើម្បីព្យាបាលបញ្ហាសន្លាកនោះ។ អ្វីដែលល្អបំផុត គឺធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យឯកទេសជំងឺសើស្បែក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គាត់អាចចេញវេជ្ជបញ្ជាជាក្រែមលាប ឬប្រេងឲ្យអ្នកលាបលើស្បែក ដើម្បីជួយបន្ថយបញ្ហាសន្លាកបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើសន្លាកនោះធ្ងន់ធ្ងរ គ្រូពេទ្យអាចស្នើនូវជម្រើសដទៃទៀត ដូចជាការបាញ់កាំរស្មីឡាហ្ស៊ែ ក្រោយពីពិនិត្យរួច។ គ្រូពេទ្យឯទេសនៃជំងឺសើស្បែកមិនណែនាំជម្រើសនេះដល់អ្នកគ្រប់គ្នានោះទេ។ វាអាស្រ័យទៅលើជំងឺ និងប្រភេទនៃការសន្លាក
សន្លាកមួយចំនួនអាចនឹងបាត់ទៅវិញ ប៉ុន្តែសន្លាកខ្លះមិនបាត់ទៅវិញនោះទេ។ ប្រសិនបើសន្លាកមិនបាត់ទៅវិញនោះទេ មនុស្សមួយចំនួនជ្រើសរើសការទៅជួបគ្រូពេទ្យកែសម្ផស្យ។
នៅពេលដែលអ្នកនិយាយពីការព្យាបាលសន្លាកជាមួយនឹងគ្រូពេទ្ សូមសួរអំពីក្រែមដើម្បីគ្រប់គ្រងការរមាស់។ ការមិនអេះនឹងបន្ថយឱកាសនៃការសន្លាកទៅថ្ងៃក្រោយ ហើយវាអាចជាក្រែមលាបថ្មី ឬការព្យាបាលថ្មីដែលអាចជួយអ្នកបាន៕