នៅពេលដែលអ្នកធំឡើង និងរីកលូតលាស់ អ្នកនឹងសម្គាល់ឃើញមានដុំតូច និងការប្រែប្រួលដទៃទៀតនៅនឹងសុដន់របស់អ្នក។ អ្នកក៏អាចរកឃើញថា សុដន់ងាយនឹងឈឺ ឬតឹងជុំវិញពេលមករដូវ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមានអារម្មណ៍ថាមានដុំនៅក្នុងសុដន់របស់អ្នក សូមកុំខ្លាច។ ជំងឺមហារីកសុដន់ពិតជាកម្រណាស់ចំពោះមនុស្សវ័យជំទង់។ ចំពោះក្មេងស្រីវ័យជំទង់ ប្រភេទទូទៅបំផុតនៃដុំសុដន់នោះ ជាធម្មតាជាផ្នែកមួយនៃការលូតលាស់របស់សុដន់ប៉ុណ្ណោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្មេងស្រីជាច្រើន និងស្ត្រីមួយចំនួនអាចជួបប្រទះបញ្ហាមួយដែលត្រូវបានគេហៅថា fibrocystic breast។ នេះកើតមាននៅពេលដែលគីសពោរពេញទៅដោយទឹកនៅក្នុងសុដន់ប្រែប្រួលទំហំដោយអាស្រ័យទៅលើថាតើក្មេងស្រីស្ថិតនៅក្នុងវដ្តរដូវណា។
ដោយសារតែគីសទាំងនេះមានការប្រែប្រួលទៅតាមការប្រែប្រួលធម្មតារបស់អ័រម៉ូន ដូចនេះពួកគេអាចឃើញជាក់ស្តែង និងអាចឈឺ មុននឹងមករដូវ។ ការប្រែប្រួលបែបនេះមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភនោះទេ ហើយមិនចាំបាច់ការព្យាបាលអ្វីទាំងអស់។
ការឆ្លងមេរោគក៏អាចបណ្តាលឲ្យមានដុំសុដន់ផងដែរ។ ការប៉ះទង្គិចនឹងសុដន់ដូចជា ការវាយចំទ្រូងខណៈពេលលេងកីឡាក៏អាចឲ្យមានផងដែរ។
ប្រសិនបើអ្នកបារម្ភអំពីដុំនៅនឹងសុដន់ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ។ អ្នកក៏អាចទៅជួបគ្រូពេទ្ យប្រសិនបើអ្នកមានបញ្ហាខាងក្រោមនេះ ៖
- ឈឺនៅនឹងទ្រូងដែលហាក់ដូចជាមិនទាក់ទងទៅនឹងការមករដូវ
- ក្រហម ក្តៅ ឬហើមសុដន់
- ហៀរទឹក ឬឈាមចេញពីក្បាលសុដន់
- មានដុំនៅនឹងក្លៀក ឬជិតឆ្អឹងដងកាំបិត។
ដុំសុដន់ភាគច្រើន គឺមិនមានអ្វីដែលគួរឲ្យបារម្ភនោះទេ ប៉ុន្តែអ្នកក៏គួរតែទៅជួបនឹងគ្រូពេទ្យអំពីការរំពឹងទុកចំពោះសុដន់របស់អ្នក។ ការពិនិត្យនឹងធ្វើឲ្យអ្នកបានធូរចិត្ត៕