ក្មេងស្រីដែលមិនបានមករដូវរបស់ពួកគេនៅពេលដែលពួកគេមានអាយុ១៥ឆ្នាំ នោះ អាចមានការមិនមករដូវដំបូង ដែលជាធម្មតាត្រូវបានបង្កឡើងដោយអស្ថេរភាពនៃអ័រម៉ូន ឬបញ្ហានៃការវិវត្តរីកលូតលាស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាក៏មានបញ្ហាដែលត្រូវបានគេហៅថា ការមិនមករដូវទី២ នៅពេលដែលក្មេងស្រីដែលមានរដូវធម្មតា បានឈប់មករដូវក្នុងរយៈពេលយ៉ាងហោចណាស់បីខែ។ ការថយចុះកម្រិតនៃអ័រម៉ូន gonadotropin-releasing hormone ដែលគ្រប់គ្រងការផ្ទុះនៃពងស៊ុត និងវដ្តរដូវនាំឲ្យមានការអត់មានរដូវញឹកញាប់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ត្រេស ការមិនចង់ញ៉ាំអាហារ ការស្រក ឬឡើងទម្ងន់ ការឈប់ប្រើថ្នាំពន្យារកំណើត បញ្ហាទីរ៉ូអ៊ីត និងគីសនៃអូវែ គឺជាឧទាហរណ៍នៃបញ្ហាដែលអាចប៉ះពាល់ដល់អ័រម៉ូន។ ដើម្បីឲ្យអ្វីៗត្រឡប់មកភាពដើមវិញ គ្រូពេទ្យអាចប្រើការព្យាបាលដោយអ័រម៉ូនបាន។
ប្រសិនបើបញ្ហាសុខភាពកំពុងតែប៉ះពាល់ដល់វដ្តរដូវប្រចាំខែរបស់អ្នក បន្ទាប់មកការព្យាបាលនៃបញ្ហានឹងជួយដោះស្រាយបញ្ហានោះ។ ការធ្វើលំហាត់ប្រាណធ្ងន់ៗគួបជាមួយនឹងការញ៉ាំអាហារដែលមិនមានជីជាតិក៏អាចបណ្តាលឲ្យស្ត្រីមិនមានរដូវផងដែរ។ ចូរបន្ថយការធ្វើលំហាត់ប្រាណ និងញ៉ាំអាហារឲ្យមានស្ថេរភាពជាមួយកាឡូរីច្រើននឹងជួយកែតម្រូវនូវបញ្ហា ប៉ុន្តែ សូមប្រាកដថាពិគ្រោះជាមួយនឹងគ្រូពេទ្យផងដែរ៕