ភាពពេញវ័យ គឺជារយៈពេលមួយនៅពេលដែលរាងកាយរបស់អ្នកលូតលាស់ពីកុមារទៅកាន់មនុស្សពេញវ័យ។ អ្នកនឹងដឹងថា អ្នកកំពុងតែឈានចូលពេញវ័យតាមរយៈរាងកាយរបស់អ្នកប្រែប្រួល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកជាក្មេងស្រី អ្នកនឹងសម្គាល់ឃើញថាសុដន់របស់អ្នកវិវត្តធំ និងមានរោមនៅនឹងថ្ងាសក្រោមក៏ដុះ ហើយអ្នកនឹងចាប់ផ្តើមមានរដូវ។ រូបរាងទាំងមូលរបស់អ្នកក៏ប្រហែលជាផ្លាស់ប្តូរផងដែរ ត្រគាករបស់អ្នកនឹងទូលាយជាងមុន ហើយខ្លួនរបស់អ្នកនឹងប្រែជាមានរាង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកជាក្មេងប្រុស អ្នកនឹងចាប់ផ្តើមដុះរោមនៅនឹងថ្ងាសក្រោម និងរោមមុខ ហើយពងស្វាស និងលិង្គរបស់អ្នកនឹងធំជាងមុន។ ទម្រង់នៃខ្លួនរបស់អ្នកនឹងចាប់ផ្តើមប្រែប្រួលផងដែរ ស្មានឹងធំ ហើយខ្លួនរបស់អ្នកនឹងចាប់ផ្តើមឃើញមានសាច់ដុំ។
ការប្រែប្រួលនេះត្រូវបានបង្កឡើងដោយអ័រម៉ូនភេទ (អ័រម៉ូនតេស្តូស្តេរ៉ូនចំពោះក្មេងប្រុស និងអរម៉ូនអឺស្ត្រូសែនចំពោះក្មេងស្រី) ដែលខ្លួនរបស់អ្នកចាប់ផ្តើមផលិតវាច្រើនជាងពីមុន។
ជាទូទៅការពេញវ័យចាប់ផ្តើមនៅចន្លោះអាយុ៧ឆ្នាំទៅ១៣ឆ្នាំចំពោះក្មេងស្រី និងចន្លោះពីអាយុ៩ឆ្នាំទៅ១៥ឆ្នាំចំពោះក្មេងប្រុស ទោះបីជាវាអាចលឿន ឬយឺតជាងចំពោះមនុស្សមួយចំនួនក៏ដោយ។
ការខុសគ្នានេះគឺជារឿងធម្មតា ហើយវាជាមូលហេតុដែលអ្នកអាចវិវត្តយឺត ឬលឿនជាងមិត្តរបស់អ្នកនោះ។ ប៉ុន្តែជួនកាល អ្នកអាចឆ្លងកាត់អាយុធម្មតានៃការពេញវ័យដោយមិនមានរោគសញ្ញាអ្វីទាំងអស់នៃការប្រែប្រួលរាងកាយ ដែលនេះត្រូវបានគេហៅថា ការយឺតយ៉ាវនៃការពេញវ័យ៕