ក្នុងករណីជាច្រើននៃការអត់កូនរបស់ស្ត្រីត្រូវបានបង្កឡើងដោយបញ្ហាជាមួយនឹងការផ្ទុះពងស៊ុត។ ដោយមិនមានការផ្ទុះពងស៊ុត មិនមានស៊ុតដែលត្រូវបានបង្កកំណើតនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញាមួយចំនួនដែលស្ត្រីនឹងមិនផ្ទុះពងស៊ុតជាធម្មតារួមមាន ការមករដូវមិនទៀងទាត់ ឬការមិនមករដូវ។ បញ្ហានៃការផ្ទុះពងស៊ុតជារឿងត្រូវបានបង្កឡើងដោយជំងឺគីសច្រើននៅនឹងអូវែ។ ជំងឺនេះ គឺជាបញ្ហានៃអស្ថេរភាពនៃអ័រម៉ូនដែលអាចរំខានដល់ការផ្ទុះពងស៊ុតធម្មតាបាន។ ជំងឺនេះ គឺជាមូលហេតុទូទៅបំផុតនៃការមិនមានកូនរបស់ស្ត្រី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការខ្សោយនៃការបញ្ចេញអ័រម៉ូនពីអូវែដំបូង ក៏ជាមូលហេតុដទៃទៀតនៃបញ្ហាមិនផ្ទុះពងស៊ុត។ វាកើតមានឡើងនៅពេលដែលក្រពេញអូវែរបស់ស្ត្រីឈប់ដំណើរការធម្មតាមុនដែលគាត់មានអាយុ៤០ឆ្នាំ។ ជំងឺនេះមិនដូចគ្នាទៅនឹងការឆាប់អស់រដូវនោះទេ។
មូលហេតុដែលកម្រនឹងជួបនៃបញ្ហាការមិនមានកូនចំពោះស្ត្រីរួមមាន ៖
- ការស្ទះបំពង់ដៃស្បូនដែលត្រូវបានបង្កឡើងដោយការរលាកនៅតំបន់អាងត្រគាក ជំងឺរលាកស្បូន ឬការវះកាត់កូនក្រៅស្បូន
- បញ្ហារាងកាយដែលពាក់ព័ន្ធទៅនឹងស្បូន
- ដុំនៅនឹងស្បូនដែលមិនមានជាដុំមហារីក។
យ៉ាងណាមិញ មានរឿងជាច្រើនអាចធ្វើឲ្យផ្លាស់ប្តូរដល់សមត្ថភាពរបស់ស្ត្រីក្នុងការមានកូននោះរួមមាន ៖
- អាយុ
- ស្ត្រេស
- ញ៉ាំអាហារមិនគ្រប់គ្រាន់
- ហាត់កាយសម្ព័ន្ធ
- លើសទម្ងន់ ឬស្គមពេក
- ជក់បារីក
- ផឹកស្រាច្រើន
- មានជំងឺកាមរោគ
- មានបញ្ហាសុខភាពដែលបណ្តាលឲ្យប្រែប្រួលអ័រម៉ូន៕