ការជាសះស្បើយក្រោយពីកើតកូនត្រូវការចំណាយពេល មានភាពអត់ធ្មត់ និងថែទាំបន្ថែម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រុមគ្រូពេទ្យជំនាញបានបង្ហាញពីរបៀបងាយៗមួយចំនួនចំពោះម្តាយថ្មីថ្មោង ដើម្បីជួយឲ្យស្ត្រីជាម្តាយឆាប់ជាសះស្បើយក្រោយពេលសម្រាលកូនតូចរួច ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- សូមប្រាកដថាបានផឹកទឹកពី ៨ ទៅ ១០ កែវជារៀងរាល់ថ្ងៃ
- ញ៉ាំអាហារដែលមានសុខភាពល្អ
- ញ៉ាំថ្នាំតាមវេជ្ជបញ្ជា
- ធ្វើតាមការណែនាំរបស់គ្រូពេទ្យជំនាញ
- រៀបចំខ្លូនឲ្យរួចរាល់ ចំពោះសារធាតុរាវ ឬជាតិរំអឹលដែលនឹងហូរចេញពីទ្វារមាស
- សូមកុំលើករបស់ធ្ងន់ៗ
- ជៀសវាងការឡើងជណ្តើរ រហូតដល់គ្រូពេទ្យប្រាប់ថាវាមិនអីនោះទេ
- កុំបើកបររហូតដល់អ្នកអាចពាក់ខ្សែក្រវាត់បានដោយស្រួល ធ្វើចលនាបានរហ័ស និងហើយគ្រូពេទ្យប្រាប់អ្នកថាអាចធ្វើបាន
- សូមទាក់ទងនឹងគ្រូពេទ្ យប្រសិនបើអ្នកមានការហើម ឬឡើងក្រហមត្រង់របួស៕