លំនឹងនៃជាតិប្រៃក្នុងខ្លួន ជាធម្មតាត្រូវបានរក្សាបានល្អ។ មនុស្សម្នាក់ធម្មតាអាចញ៉ាំបរិមាណជាតិប្រៃបានតិច ឬច្រើនដោយមិនបារម្ ភចំពោះការវិវត្តនៃការចាល់ជាតិប្រៃនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការញ៉ាំជាតិប្រៃត្រូវបានកំណត់ដោយគម្រូនៃចំណីអាហារ និងការកម្ចាត់ចេញជាតិប្រៃពីខ្លួន ដែលត្រូវបានទាក់ទងទៅនឹងមុខងារនៃតម្រងនោម។ តម្រងនោមមានសមត្ថភាពខ្ពស់ ដើម្បីគ្រប់គ្រងបរិមាណអំបិលនៅក្នុងខ្លួន ដោយធ្វើការប្រែប្រួលបរិមាណអំបិលដែលត្រូវបានបញ្ចេញនៅក្នុងទឹកនោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បរិមាណជាតិប្រៃដែលត្រូវបានបញ្ចេញដោយទឹកនោមត្រូវបានរក្សាដោយកត្តាអ័រម៉ូន និងកត្តារាងកាយដែលជាសញ្ញាថាតើការចាល់ ឬការបញ្ចេញជាតិប្រៃដោយទឹកនោមនោះ គឺចាំបាច់ឬយ៉ាងណា។
ប្រសិនបើលំហូរឈាមទៅកាន់តម្រងនោមត្រូវបានថយចុះដោយបញ្ហាផ្សេងៗដូចជា ជំងឺខ្សោយបេះដូងនោះ តម្រងនោមប្រតិកម្មមានការចាល់ជាតិប្រៃ។ ការចាល់ជាតិប្រៃនេះកើតមានឡើងដោយសារតែតម្រងនោមដឹងថា រាងកាយត្រូវការជាតិទឹកបន្ថែមដើម្បីបំពេញនូវការថយចុះលំហូរឈាម។
ប្រសិនបើអ្នកជំងឺមានជំងឺតម្រងនោមដែលប៉ះពាល់ដល់មុខងារនោះ សមត្ថភាពទៅនឹងការបញ្ចេញជាតិប្រៃនៅក្នុងទឹកនោមមានការថយចុះ។ ក្នុងករណីទាំងពីរនេះ បរិមាណជាតិប្រៃនៅក្នុងខ្លួនកើនឡើង ដែលបណ្តាលឲ្យអ្នកជំងឺចាល់ជាតិទឹក និងវិវត្តទៅជាហើម។
អ្នកជំងឺដែលមានបញ្ហាលើសមត្ថភាពក្នុងការបញ្ចេញជាតិប្រៃធម្មតានោះ អាចត្រូវការកំណត់អាហារដែលត្រូវញ៉ាំ ឬផ្តល់ថ្នាំបញ្ចុះទឹកនោម។ ពីមុន អ្នកជំងឺដែលមានហើម ត្រូវតមអាហារដែលមានជាតិប្រៃ។
ជាមួយនឹងការវិវត្តថ្មីៗ និងថ្នាំបញ្ចុះទឹកនោម ការតមនេះឥលូវមិនសូវជាមានប្រសិទ្ធភាពនោះទេ។ ថ្នាំបញ្ចុះទឹកនោមដើរតួក្នុងការរារាំងការស្រូប និងចាល់ជាតិប្រៃដោយតម្រងនោម ដែលបង្កើនបរិមាណជាតិប្រៃ និងទឹកឲ្យបញ្ចេញទៅក្នុងទឹកនោមវិញ៕