ការគេងមមើរ គឺមិនសូវជាជួបនោះទេចំពោះកុមារ តែជួបច្រើនចំពោះមនុស្សពេញវ័យ នៅពេលដែលមនុស្សមមើរភាគច្រើនបំផុតងាយនឹងជួបនៅអាយុវ័យជំទង់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាអាចកើតមាននៅក្នុងក្រុមគ្រួសារ ដូចនេះប្រសិនបើអ្នក ឬដៃគូររបស់អ្នក គឺជាអ្នកគេងមមើរនោះ កូនរបស់អ្នកក៏អាចប្រឈមនឹងបញ្ហានេះដូចគ្នា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កត្តាដទៃទៀតដែលអាចនាំឲ្យមានការគេងមមើររួមមាន ៖
- គេងមិនគ្រប់គ្រាន់ ឬអស់កម្លាំង
- គេងមិនទៀងទាត់
- មានជំងឺ ឬមានគ្រុនក្តៅ
- ថ្នាំមួយចំនួន
- ស្ត្រេស (គេងមមើរកម្រនឹងត្រូវបានបង្កឡើងដោយបញ្ហាវេជ្ជសាស្ត្រ អារម្មណ៍ ឬបញ្ហាចិត្តសាស្ត្រ)។
តើអ្នកនឹងមានអាកប្បកិរិយាបែបណាខ្លះ អំឡុងពេលគេងមមើរ?
ប្រាកដណាស់ ការក្រោកចេញពីគ្រែ និងដើរជុំវិញអំឡុងពេលគេងលក់នោះ គឺជារោគសញ្ញានៃការគេងមមើរជាក់ស្តែងបំផុត។ ប៉ុន្តែ អ្នកគេងមមើរក៏អាច ៖
- គេងនិយាយ
- មិនងាយក្រោកពីគេង
- ហាក់ដូចជាមិនរវៀស
- ឆ្គងៗ
- មិនឆ្លើយទៅនឹងអ្វីដែលគេសួរ។
ភ្នែកមមើរអាចនឹងបើក ប៉ុន្តែពួកគេមិនបាននឹកឃើញអ្វីដែលពួកគេបានធ្វើនៅពេលដែលពួកគេក្រោកពីគេងនោះទេ ហើយជារឿយៗពួកគេស្ថិតនៅក្នុងបន្ទប់ផ្សេង ឬកន្លែងផ្សេងៗ។ ជួនកាល លក្ខខណ្ឌដទៃទៀតខាងក្រោមនេះអាចមានការផ្សារភ្ជាប់ជាមួយនឹងការមមើរផងដែរដែលមាន ៖ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- គេងមិនដកដង្ហើម (អត់ដកដង្ហើមរយៈពេលខ្លីអំឡុងពេលគេង)
- នោមដាក់ខោ
- ភ្ញាក់ពីគេងស្លន់ស្លោរ៕