សញ្ញាគម្រាមកំហែង គឺជាចំណុចសំខាន់ដែលខ្លួនរបស់អ្នកប្រាប់ថា ខួរក្បាលរបស់អ្នកមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់នោះទេ។ ប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលខាងក្រោមនេះណាមួយ សូមកុំរង់ចាំឲ្យសោះ ត្រូវទាក់ទងទៅគ្រូពេទ្យឲ្យបានភ្លាមៗ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
- ស្ពឹក ឬខ្សោយមុខ ដៃ ឬជើង ជាពិសេសមួយចំហៀងខ្លួនភ្លាមៗ
- វង្វេងវង្វាន់
- មានបញ្ហានៃការនិយាយ ឬកើតមានបញ្ហានៃការយល់ដឹងភ្លាមៗ
- មានបញ្ហានៃការមើលទាំងភ្នែកម្ខាង ឬទាំងសងខាងភ្លាមៗ
- មានបញ្ហានៃការដើរ វិលមុខ បាត់បង់លំនឹងភ្លាមៗ
- ឈឺក្បាលភ្លាមៗដោយមិនដឹងមូលហេតុ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
រោគសញ្ញាគ្រោះថ្នាក់ដទៃទៀតដែលអាចកើតមានឡើងរួមមាន ការមើលឃើញពីរ ចង្អោរ ឬក្អួត។
ជួនកាល រោគសញ្ញាទាំងនេះអាចមានភ្លាមៗ ហើយបាត់ទៅវិញ។ រោគសញ្ញាលឿននេះក៏ជាសញ្ញានៃការស្ទះសរសៃឈាមខួរក្បាលផងដែរ។ ទោះបីជាវាមានរយៈពេលលឿន ប៉ុន្តែវាក៏អាចបង្ហាញពីបញ្ហាធ្ងន់ធ្ងរដែលមិនគួរព្រងើយកន្តើយនោះទេ។
ដូចនេះ សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗ៕