ការដុះធ្មេញ ជាធម្មតា ចាប់ផ្តើមមានអំឡុងពេល៤ ទៅ៧ខែដំបូងនៃកុមារ។ ប្រសិនបើកូនរបស់អ្នកមិនបង្ហាញពីការដុះធ្មេញរហូតដល់យូរពេកនោះទេ សូមកុំបារម្ភ។ នេះអាចត្រូវបានកំណត់ដោយសារតំណរពូជ ហើយវាមិនមែនមានន័យថា កូនរបស់អ្នកមានអ្វីខុសប្លែកនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការដុះធ្មេញអាចបណ្តាលឲ្យកូនរបស់អ្នកមួរម៉ៅតិចតួច យំ ក្តៅខ្លួនតិចតួច (ប៉ុន្តែមិនលើសពី ៣៧,៧ អង្សារសេនោះទេ) ហៀរទឹកមាត់ខ្លាំង និងចង់ខាំលើរបស់រឹងៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាធម្មតា អញ្ចាញធ្មេញជុំវិញធ្មេញថ្មីនឹងហើមផងដែរ។
ដើម្បីបន្ថយភាពមិនស្រួលនេះ ក្រុមគ្រូពេទ្យជំនាញបានណែនាំថា អ្នកសាកល្បងដុស ឬម៉ាស្សាថ្នមៗលើអញ្ចាញរបស់ពួកគេដោយប្រើម្រាមដៃមួយរបស់អ្នក។
ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំដទៃទៀតដែលអ្នកដុសលើធ្មេញ ជាធម្មតាមិនមានប្រសិទ្ធភាពនោះទេ នៅពេលដែលពួកគេបានលាងសម្អាតវាចេញពីក្នុងមាត់ក្នុងរយៈពេលប៉ុន្មាននាទីនោះ។ ប្រសិនបើអ្នកកូនរបស់អ្នកហាក់ដូចជាមានគ្រុនក្តៅលើសពី ៣៧,៧ អង្សារសេ ឬមានសភាពមិនស្រួល ការដុះធ្មេញ គឺមិនមែនជាមូលហេតុនោះទេ ហើយអ្នកគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានឆាប់៕