វាត្រូវបានគេរកឃើញថា ទាំងលំហាត់ប្រាណទៀងទាត់ ទាំងការធាក់កង់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះអត្រានៃការស្លាប់ បើធៀបទៅនឹងអ្នកដែលមិនធ្វើលំហាត់ប្រាណសោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកដែលបានចំណាយពេលជាមធ្យម៣ម៉ោងក្នុងមួយសប្តាហ៍ដើម្បីធាក់កង់ទៅធ្វើការ ហានិភ័យនៃការស្លាប់មុនអាយុ ត្រូវបានថយចុះដល់ទៅ២៨% ទោះបីជាពួកគេមិនបានធ្វើលំហាត់ប្រាណដទៃទៀតក៏ដោយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការសិក្សាបានបង្ហាញថា អ្នកដែលបានធាក់កង់អស់រយៈពេល៤៥នាទី ៣ដងក្នុងមួយសប្តាហ៍ ក្នុងរយៈពេល៨សប្តាហ៍ មានភាពប្រសើរឡើងដល់អ័រម៉ូនអាំងស៊ុយលីនដល់ទៅ៤៦% ថយចុះខ្លាញ់ពោះនៅក្នុងខ្លួន ៤៨% និងបង្កើនការទទួលអុកស៊ីសែនដល់ទៅ៤១%។
ប្រសិនបើអ្នកកំពុងតែជិះកង់ជុំវិញទីក្រុង ជិះទៅធ្វើការ ឬទទួលបានសប្បាយពីការជិះកង់នោះ ការធាក់កង់ គឺជាសកម្មភាពល្អសម្រាប់អ្នកចំពោះហេតុផលជាច្រើន។ ប្រសិនបើអ្នកមិនបានធាក់កង់ទេនោះ នេះជាពេលដែលអ្នកគួរតែសាកល្បងហើយ។
សារៈប្រយោជន៍ផ្សេងទៀត ៖
- វាគឺជាសកម្មភាពមួយដែលអ្នកអាចធ្វើជាមួយនឹងគ្រួសាររបស់អ្នកទាំងមូល
- វាល្អចំពោះបរិស្ថាន
- វាជាវិធីសាស្ត្រល្អដើម្បីមើលពីអ្វីដែលថ្មី
- វាល្អសម្រាប់អ្នក
- វាមិនថ្លៃ មិនមានពន្ធ មិនត្រូវការសាំង មិនត្រូវការប័ណ្ណធានារ៉ាប់រងនោះទេ
- កង់អាចប្រើប្រាស់ក្នុងរយៈពេលជាច្រើនឆ្នាំ
- ងាយស្រួលក្នុងការទុកដាក់៕