មនុស្សវ័យជំទង់ជាច្រើន គឺឧស្សាហ៍អស់កម្លាំង។ ជាមួយនឹងកិច្ចការសាលា និងសកម្មភាពដទៃទៀត វាងាយស្រួលយល់ពីមូលហេតុនោះ។ ប៉ុន្តែ ចំពោះមនុស្សមួយចំនួន មានការពន្យល់ដទៃទៀតថាហេតុអ្វីបានជាពួកគេមានអារម្មណ៍អស់កម្លាំងនោះ នោះគឺដោយសារតែភាពស្លេកស្លាំង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីយល់ពីភាពស្លេកស្លាំង វាអាចចាប់ផ្តើមជាមួយនឹងការដកដង្ហើម។ អុកស៊ីសែនដែលយើងបានដកដង្ហើមចូល មិនឈប់នៅក្នុងសួតនោះទេ។ វាត្រូវការចូលទៅក្នុងខ្លួនរបស់យើង ដើម្បីផ្តល់ថាមពលដល់ខួរក្បាល និងសរីរៈដទៃទៀតរបស់យើង។ អុកស៊ីសែនធ្វើដំណើរទៅកាន់សរីរៈទាំងនោះតាមរយៈចរន្តឈាម ជាពិសេសតាមរយៈកោសិកាគ្រាប់ឈាមក្រហម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កោសិកាគ្រាប់ឈាមក្រហម មានសកម្មភាពដូចទៅនឹងទូក ដែលដឹកជញ្ចូនអុកស៊ីសែនឆ្លងកាត់ទន្លេនៃចរន្តឈាម។ កោសិកាគ្រាប់ឈាមក្រហមមានអេម៉ូក្លូប៊ីន (hemoglobin) ដែលជាប្រូតេអ៊ីនដែលចាប់យកអុកស៊ីសែន។
ដើម្បីបង្កើតឲ្យមាន hemoglobin បានគ្រប់គ្រាន់ រាងកាយយើងត្រូវការមានជាតិដែកគ្រប់គ្រាន់។ យើងមានជាតិដែកតាមរយៈអាហារនោះដែលចាំបាច់បង្កើតបានជាកោសិកាគ្រាប់ឈាមក្រហម។
ភាពស្លេកស្លាំង គឺនៅពេលដែលមនុស្សមានកោសិកាគ្រាប់ឈាមក្រហមតិចជាងធម្មតា។ នេះអាចកើតមានពីមូលហេតុ ៣ ចំបង ៖
- កោសិកាគ្រាប់ឈាមក្រហមកំពុងបាត់បង់
- រាងកាយកំពុងតែផលិតកោសិកាគ្រាប់ឈាមក្រហមយឺតជាងអ្វីដែលវាចង់បាន
- រាងកាយកំពុងតែបំផ្លាញកោសិកាគ្រាប់ឈាមក្រហម។
មូលហេតុនីមួយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រភេទដទៃទៀតនៃភាពស្លេកស្លាំង។ នៅពេលដែលមនុស្សមានភាពស្លេកស្លាំង អ្នកអាចលឺពួកគេនិយាយថា ពួកគេមិនមានកម្លាំងនោះទេ៕