ការស្ងួតទ្វារមាស គឺជាបញ្ហាត្អូញត្អែរទូទៅ ចំពោះស្ត្រីក្រោយអស់រដូវ។ ខណៈដែលបញ្ហានេះមិនបង្កើតនូវផលវិបាកធ្ងន់ធ្ងរនោះ ពួកវាអាចក្លាយជាប្រភពនៃភាពមិនរីករាយចំពោះស្ត្រីជាច្រើន។
ការស្ងួតទ្វារមាស អាចធ្វើឲ្យការរួមភេទមានការរអាក់រអួល មិនសូវសុខស្រួល ហើយពេលខ្លះ អាចបង្កជាការឈឺចាប់បានផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការព្យាបាលដោយអ័រម៉ូន គឺអាចធ្វើទៅបាន ដែលវាអាចផ្តល់នូវប្រសិទ្ធភាពក្នុងការបន្ថយភាពស្ងួតនៃទ្វារមាស។ ប៉ុន្តែមិនថាប្រើ ឬមិនប្រើនៃការព្យាបាល គឺការសម្រេចចិត្តរបស់បុគ្គលដែលត្រូវតែពិចារណាពីហានិភ័យ និងគុណសម្បត្តិនៃការព្យាបាលស្របជាមួយនឹងប្រវត្តិជំងឺផ្ទាល់របស់ស្ត្រី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ត្រីដែលមានរោគសញ្ញាតិចតួច អាចមានការថយរោគសញ្ញាដោយការប្រើផលិតផលដែលជួយឲ្យទ្វារមាសមានសំណើម និងប្រើទឹករំអិលអំឡុងពេលរួមភេទ៕