មូលហេតុពិតប្រាកដនៃជំងឺមហារីកពងស្វាសមិនត្រូវបានគេដឹងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា មានកត្តាទូទៅជាច្រើនដែលបង្កើនឱកាសរបស់បុរសក្នុងការវិវត្តទៅជាជំងឺនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពងស្វាសមិននៅនឹងស្រោមពងស្វាស ៖ ជាធម្មតា ពងស្វាសធ្លាក់ពីក្នុងពោះចូលទៅក្នុងស្រោមពងស្វាសមុននឹងកើត។ ហានិភ័យនៃជំងឺមហារីកពងស្វាសត្រូវបានកើនឡើង ចំពោះបុរសដែលមានពងស្វាសដែលមិនធ្លាក់ចុះមកនៅក្នុងស្រោមពង។ ហានិភ័យត្រូវបានកើនឡើងទៅលើពងស្វាសទាំងពីរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ភាពមិនធម្មតាពីកំណើត ៖ បុរសដែលត្រូវបានកើតជាមួយនឹងភាពមិនធម្មតានៃពងស្វាស លិង្គ ឬតម្រងនោម ឬមានជំងឺក្លន អាចកើនឡើងហានិភ័យនៃជំងឺនេះ។
- ប្រវត្តិនៃជំងឺមហារីកពងស្វាសៈ ៖ បុរសដែលធ្លាប់មានជំងឺមហារីកពងស្វាស ក៏កើនឡើងហានិភ័យក្នុងការវិវត្តទៅជាជំងឺមហារីកនៃពងស្វាសម្ខាងទៀតផងដែរ។
- ប្រវត្តិគ្រួសារមានជំងឺមហារីកពងស្វាស ៖ ហានិភ័យនៃជំងឺមហារីកពងស្វាសគឺខ្ពស់ ចំពោះបុរសដែលបងប្អូនប្រុស ឬឪពុកមានជំងឺនេះនោះ៕