គ្រូពេទ្យមិនអាចតែងតែប្រាប់ពីមូលហេតុនៃបញ្ហាធីងធោងបាននោះទេ។ ប៉ុន្តែរោគសញ្ញាដែលទាក់ទងនឹងបញ្ហាធីងធោងអាចត្រូវបានកើតចេញពីបញ្ហាជាច្រើនដែលរួមមាន ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • គ្រោះថ្នាក់នៅលើត្រចៀក ក្បាល ឬក
  • ការពុលនឹងសារធាតុណាមួយ (កើតមាននៅពេលអ្នកប្រើថ្នាំមួយចំនួន ដែលរួមមាន ថ្នាំអង់ទីប៊ីយោទិច និងការព្យាបាលដោយថ្នាំគីមីជាដើម)
  • ជំងឺឈឺក្បាលប្រកាំង
  • ការថយចុះនៃការស្តាប់

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  • ជំងឺរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ
  • ការឆ្លងមេរោគដទៃ (ដូចជាជំងឺផ្តាសាយ ជំងឺរលាកស្រោមខួរក្បាល ជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច)
  • ជំងឺធ្លាក់ទឹកចិត្ត
  • ញៀនស្រា
  • ចាញ់កូន
  • ជំងឺនៃការប្រកាច់។

កុមារដែលមានប្រវត្តិគ្រួសារមានបញ្ហានៃការស្តាប់ វិលមុខ ឬចាញ់កូននោះ អាចងាយនឹងមានបញ្ហាធីងធោងនោះផងដែរ៕