ជំងឺមហារីកដោះ បានក្លាយជាបញ្ហារសើប និងជាកត្តាប្រឈមចំពោះស្ត្រីភាគច្រើន។ ដូចគ្នាទៅនឹងជំងឺមហារីកមួយចំនួនទៀតដែរ ការរកឃើញ ការដឹង និងការព្យាបាលទាន់ពេលវេលា ឱកាសនៃការរស់រានមានជីវិត គឺមានខ្ពស់ណាស់។
សុដន់មនុស្សស្រីតែងមានការវិវត្តពេញមួយជីវិត ដោយសារកត្តាអាយុ និងការផ្លាស់ប្តូរនានា ដូចជា របបអាហារ និងកត្តាអ័រម៉ូនជាដើម។ ទោះបីជាយ៉ាងណា វាមានសារៈសំខាន់ណាស់ ដែលស្ត្រីគ្រប់រូបគួរតាមដានការផ្លាស់ប្តូរ និងរោគសញ្ញានានា ដែលកើតមានលើសុដន់របស់ខ្លួន។
ខាងក្រោមនេះ គឺជាការផ្លាស់ប្តូរមួយចំនួន ដែលអាចសង្ស័យថា មានជំងឺមហារីកដោះ ហើយអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម បើមានករណីបែបនេះកើតឡើង ៖
1. សុដន់ហើម តឹងណែន ឬឡើងក្រាស់
2. សុដន់ផ្លាស់ប្តូរទំហំ រូបរាង ពណ៍ ឬផ្ទៃសាច់ទាំងមូល
3. ខួច ឬខូងសុដន់
4. រមាស់ ក្រហាយ រលាក ឬដំបៅសុដន់
5. ឈឺចាប់ក្នុងសុដន់
6. ហូរទឹករំអិលចេញពីក្បាលដោះ
7. សុដន់ឡើងកន្ទួលក្រហម។
យ៉ាងណាមិញ ប្រសិនបើករណីខាងលើនេះ បណ្តាលមកពីបញ្ហាសុខភាពណាមួយ នោះវាមិនអាចបញ្ជាក់ថា អ្នកមានជំងឺមហារីកសុដន់ឡើយ៕