អ្នកប្រហែលជាមិនចូលចិត្តរដូវក្តៅនោះទេ ពីព្រោះ ពេលគេងពិតជាពិបាកណាស់។ ចុះបើអ្នកគេងស្រាត? ហាស ហាស ហា … វាមិនត្រឹមតែធ្វើឲ្យអ្នកមើលទៅស៊ិចស៊ីទេ ប៉ុន្តែ ការគេងស្រាត ពិតជាមានសារៈប្រយោជន៍ច្រើនណាស់ ជាពិសេស ចំពោះមនុស្សស្រីតែម្តង។
១. ការគេងស្រាត អាចជួយឲ្យស្បែក អាចដកដង្ហើមបានស្រួលជាងមុន ដូច្នេះ ស្បែករបស់អ្នកនឹងស្រស់ថ្លា ក្នុងថ្ងៃបន្ទាប់។
២. បើអ្នកមានប្តី ច្បាស់ណាស់ ការគេងស្រាត ពិតជាអ្វី ដែលអ្នកទាំងពីរពេញចិត្តពេញថ្លើម ជាមិនខាននោះទេ។
៣. ការគេងស្រាត អាចជួយឲ្យអ្នកមានសុខភាពល្អ សប្បាយចិត្ត ព្រមទាំងកាត់បន្ថយជំងឺនានា ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺក្រពះពោះវៀន និងជំងឺធ្លាក់ទឹកចិត្ត។
៤. ការគេងស្រាត អាចជួយឲ្យប្រដាប់ភេទ (ទ្វារមាស) របស់អ្នក មានខ្យល់ចេញចូលគ្រប់គ្រាន់ ដូច្នេះ អ្នកនឹងកម្រនឹងកើត អាការៈរមាស់ទ្វារមាស ផ្សិត និងធ្លាក់សណាស់។
៥. ការគេងស្រាត នឹងធ្វើឲ្យអ្នកមានទំនុកចិត្ត ទៅលើរូបរាងដ៏ស៊ិចស៊ីរបស់អ្នក៕