ដើម្បីជួយធានាពីការគេងបានស្រួលនៅពេលយប់ សូមប្រាកដថា បន្ទប់គេងរបស់អ្នកអាចបង្កើតនូវអារម្មណ៍ដែលនាំឲ្យគេងបានស្រួល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រុមគ្រូពេទ្យជំនាញផ្នែកដំណេកបានបង្ហាញពីគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជួយឲ្យអ្នកគេងបានស្រួល ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សូមប្រាកដថា បន្ទប់របស់អ្នក គឺងងឹតនៅពេលយប់
- បិទភ្លើងមួយម៉ោងមុននឹងគេង ដើម្បីជួយឲ្យរាងកាយរបស់អ្នករៀបចំខ្លួនគេង
- ជ្រើសរើសពណ៌ដែលស្រទន់ៗ
- ធានាថាបន្ទប់របស់អ្នកស្អាត និងមានក្លិនល្អប្រសើរ
- រក្សាកម្រិតសីតុណ្ហភាពឲ្យនៅត្រជាក់ល្មម
- ជ្រើសរើសពូក ខ្នើយ និងភួយដែលផ្តល់នូវផាសុកភាពដល់អ្នក៕