ស្ត្រីភាគច្រើនដែលមានបញ្ហាត្រៀមក្រឡាភ្លើងកម្រិតស្រាល មានលទ្ធផលនៃការមានផ្ទៃពោះល្អ។ គួរបញ្ជាក់ផងដែរថា ជំងឺត្រៀមក្រឡាភ្លើង គឺជាបញ្ហាធ្ងន់ធ្ងរជាមួយនឹងអត្រានៃការស្លាប់ប្រហែលពីរភាគរយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ហានិភ័យដែលអាចកើតមានឡើងវិញនៃជំងឺត្រៀមក្រឡាភ្លើងប្រែប្រួលដោយយោងទៅលើការចាប់ផ្តើម និងភាពធ្ងន់ធ្ងរនៃជំងឺ។ ស្ត្រីដែលមានបញ្ហាត្រៀមក្រឡាភ្លើងធ្ងន់ធ្ងរអំឡុងពេលមានផ្ទៃពោះ មានហានិភ័យនៃការកើតមានបញ្ហានេះឡើងវិញខ្ពស់បំផុត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការស្រាវជ្រាវបានបង្ហាញពីអត្រានៃការកើតមានឡើងវិញពី ២៥ ទៅ ៦៥ ភាគរយ ចំពោះស្ត្រីទាំងនេះ។ ប្រហែលជា ៥ ទៅ ៧ ភាគរយប៉ុណ្ណោះនៃស្ត្រីដែលមានបញ្ហាត្រៀមក្រឡាភ្លើងកម្រិតស្រាល នឹងមានបញ្ហាត្រៀមក្រឡាភ្លើងទៀត ចំពោះការមានកូនលើកក្រោយ។
ស្ត្រីដែលមានបញ្ហាត្រៀមក្រឡាភ្លើងអាចកើនឡើងហានិភ័យនៃជំងឺសរសៃឈាមបេះដូងនៅថ្ងៃក្រោយ។ ហានិភ័យនេះ គឺខ្ពស់បំផុត ចំពោះស្ត្រីដែលមានការចាប់ផ្តើមនៃការមានបញ្ហាត្រៀមក្រឡាភ្លើងធ្ងន់ធ្ងរ៕