មនុស្សពេញវ័យភាគច្រើនត្រូវការគេងពី ៨ ម៉ោងកន្លះទៅ ៩ ម៉ោងក្នុងមួយយប់។ ប្រសិនបើអ្នកគេងច្រើនពេក ឬតិចពេក អ្នកអាចភ្ញាក់ឡើងដោយមានអារម្មណ៍អស់កម្លាំង និងមិនស្រស់ស្រាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មនុស្សដែលគេងយូរពេក ក៏អាចមានបញ្ហានៃការគេងលក់ទៅវិញផងដែរ ហើយពួកគេអាចភ្ញាក់ច្រើនអំឡុងពេលគេងពេលយប់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មនុស្សមួយចំនួននៅតែមានអារម្មណ៍អស់កម្លាំង ក្រោយពីការគេងបានចំនួនគ្រប់គ្រាន់អាចមានបញ្ហានៃការគេង ហើយពួកគេមិនដឹងអំពីរឿងនោះទេ។
បញ្ហាដូចជា ការគេងមិនដកដង្ហើម និងជំងឺធ្លាក់ទឹកចិត្តអាចធ្វើឲ្យអ្នកពិបាកនឹងគេងលក់។ កាហ្វេអ៊ីន និងថ្នាំមួយចំនួនក៏អាចរំខានដល់ដំណេកផងដែរ។
ប្រសិនបើអ្នកមិនចង់ភ្ញាក់ឡើងមានភាពមិនស្រស់ស្រាយនៅពេលព្រឹក ឬគិតថាអ្នកអាចមានការធ្លាក់ទឹកចិត្ត វាជារឿងល្អក្នុងការជួបជាមួយនឹងគ្រូពេទ្យ៕