អ្នកម្តាយភាគច្រើនគិតថា ការមានផ្ទៃពោះ គឺជាពេលដែលត្រូវញ៉ាំច្រើន និងមិនបាច់គិតពីទម្ងន់របស់ពួកគេនោះទេ។ ប៉ុន្តែ អ្នកឯកទេសបាននិយាយថា ស្ត្រីមានផ្ទៃពោះគួរតែគិតទៅលើអ្វីដែលអ្នកញ៉ាំ និងបរិមាណដែលអ្នកញ៉ាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រុមគ្រូពេទ្យជំនាញបានបង្ហាញពីដំបូន្មានដូចខាងក្រោម ៖
- ការឡើងទម្ងន់ដ៏ស័ក្កសមគឺអាចជួយធានាថាកូនរបស់អ្នកគឺមានសុខភាពល្អ
- មានទំហំនៃការសម្រាលដែលមាននូវសុខភាព
- ការឡើងទម្ងន់ខ្លាំងអំឡុងពេលមានផ្ទៃពោះ បង្កើនហានិភ័យនៃជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមរបស់ម្តាយ អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការឡើងទម្ងន់ អាចបង្កើនឱកាសនៃការពិបាកសម្រាលកូន និងត្រូវការសម្រាលកូនដោយការវះកាត់
- ទម្ងន់ដែលផ្តល់នូវសុខភាពអំឡុងពេលមានផ្ទៃពោះ អាចជម្រុញឲ្យការមានផ្ទៃពោះមានសុខភាពល្អ ការសម្រាលកូន និងកូនមានសុខភាពល្អ ព្រមទាំងបន្ថយហានិភ័យរបស់កូនក្នុងការលើសទម្ងន់នៅថ្ងៃក្រោយ៕