និយាយឲ្យខ្លី ថ្នាំសម្រកទម្ងន់ភាគច្រើន គឺមិនល្អនោះទេសម្រាប់សុខភាពអ្នកនោះទេ។ ទោះបីជាថ្នាំខ្លះអាចមិនប៉ះពាល់ក៏ដោយ ប៉ុន្តែថ្នាំគ្រាប់ និងថ្នាំសម្រកទម្ងន់មួយចំនួន គឺអាចឲ្យប៉ះពាល់ខ្លាំងណាស់ចំពោះសុខភាព។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ថ្នាំសម្រកទម្ងន់ជាច្រើនត្រូវបានគេគិតថាគឺសម្រាប់មនុស្សធាត់ និងមិនត្រូវបានគេណែនាំឲ្យប្រើសម្រាប់អ្នកដែលមានអាយុក្រោម១៨ឆ្នាំនោះទេ។ ក្នុងចំណោមហេតុផលជាច្រើនដែលថ្នាំសម្រកទម្ងន់មិនល្អនោះ គឺផលរំខានរបស់វា ដែលរួមមាន ការផោម ហៀរទឹកចេញពីគូថ ឬរាគ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មួយវិញទៀតនោះ គឺពួកវាមិនត្រូវបានឯកភាពឲ្យប្រើដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកនោះទេ។ ផលិតផលទាំងនេះអាចអះអាងថា អ្នកអាចសម្រកទម្ងន់បានដោយមិនចាំបាច់តមចំណីអាហារ ឬធ្វើលំហាត់ប្រាណ ប៉ុន្តែនៅពីក្រោមនៃថ្នាំនេះគឺបានសរសេរថា ប្រសិទ្ធភាពរបស់ពួកវា គឺនៅតែជាចម្ងល់នៅឡើយ ហើយផលរំខាន អាចធ្ងន់ធ្ងរចំពោះអ្នកដែលប្រើថ្នាំនេះ ដូចពីការហើមពោះ និងរាក រហូតដល់កើតជាបញ្ហាបេះដូងធ្ងន់ធ្ងរ។
ប្រសិនបើអ្នកគិតថា អ្នកលើសទម្ងន់ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីមធ្យោបាយដែលផ្តល់នូវសុវត្ថិភាព និងប្រសិទ្ធភាពដើម្បីសម្រកទម្ងន់។ មធ្យោបាយល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឡើងទម្ងន់នេះ គឺការផ្លាស់ប្តូររបៀបរស់នៅ ដូចជា ជ្រើសរើសអាហារដែលផ្តល់នូវសុខភាពល្អ ការញ៉ាំអាហារឲ្យបានតិចជាងមុន និងធ្វើលំហាត់ប្រាណប្រចាំថ្ងៃ៕