ផលរំខានរាងកាយនៃការធាត់ គឺមានច្រើន ដែលបញ្ហាទាំងនេះរួមមាន ៖
- បង្កើនហានិភ័យក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលត្រូវបានបង្កឡើងដោយការបញ្ចេញអ័រម៉ូនអាំងស៊ុយលីនច្រើនពេក ហើយសរីរៈមិនទទួលយកនូវមុខងាររបស់អាំងស៊ុយលីននេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចំពោះក្មេងស្រី ការរដូវមកមិនទៀងទាត់ ឬមិនមានកូន
- គាំងបេះដូង និងមានជំងឺដាច់សរសៃឈាមខួរក្បាលដែលត្រូវបានបង្កឡើងដោយកូឡេស្តេរ៉ុល និងជាតិខ្លាញ់ខ្ពស់នៅក្នុងឈាម
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កើតជំងឺលើសសម្ពាធឈាម
- បញ្ហាសួតដែលពាក់ព័ន្ធនឹងជំងឺហឺត និងការគេងមិនដកដង្ហើម
- បញ្ហានៃជើងទាំងពីរ និងត្រគាក គឺមិនមានលំនឹង
- បញ្ហាមេតាប៉ូលីស (ជំងឺខ្លាញ់រុំថ្លើមដែលមិនបណ្តាលមកពីការផឹកស្រា គ្រួសក្នុងថង់ទឹកប្រមាត់ និងការចាល់អាស៊ីតក្រពះ)
- ថយចុះការជឿទុកចិត្តខ្លួនឯង
- កើតជំងឺធ្លាក់ទឹកចិត្ត ដែលនាំឲ្យមានការញ៉ាំច្រើន ឬមិនសូវជាញ៉ាំ
- ចំណាយលុយច្រើនលើការពិនិត្យជំងឺ ការធ្វើរោគវិនិច្ឆ័យ និងសេវានៃការព្យាបាល៕