កត្តាចំបងពីរដែលនាំឲ្យមានដង្កូវស៊ីធ្មេញ គឺបាក់តេរីនៅក្នុងមាត់ និងចំណីអាហារដែលមានជាតិស្ករ និងជាតិអាមីដុងខ្ពស់។ វាមានប្រភេទនៃបាក់តេរីជាង ៥០០ មុខដែលជាធម្មតារស់នៅក្នុងមាត់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បាក់តេរីទាំងនេះគួបផ្សំជាមួយនឹងអាហារ និងទឹកមាត់ ដើម្បីបង្កើតបានជាបន្ទះមួយដែលភ្ជាប់ទៅនឹងធ្មេញ។ អាហារសំបូរទៅដោយជាតិអាមីដុងបន្ថែមទៅលើការជាប់នៃបន្ទះនោះ ដែលចាប់ផ្តើមធ្វើឲ្យរឹង។ ប្រសិនបើវានៅតែជាប់នៅលើធ្មេញក្រោយពីប៉ុន្មានថ្ងៃ និងប្រែទៅជាឡើងក្រាំងនៅលើធ្មេញ។ បាក់តេរីដែលជាប់នៅលើបន្ទះបម្លែងជាតិស្ករទៅជាអាស៊ីតដែលរំលាយរចនាសម្ព័ន្ធនៃធ្មេញ និងបណ្តាលឲ្យទៅជាប្រហោង (ពុកធ្មេញ)។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ផ្នែកជាច្រើននៃធ្មេញដែលងាយនឹងឲ្យដង្កូវស៊ីធ្មេញបំផុត គឺតំបន់ដែលបន្ទះនោះអាចប្រមូលផ្តុំងាយស្រួលបំផុត។ កំណកបន្ទះទំនងជាស្អិតជាប់នៅផ្នែកខាងលើនៃធ្មេញ នៅចន្លោះធ្មេញ និងជាប់នឹងអញ្ចាញធ្មេញ។ កន្លែងដែលមានបន្ទះនោះ មានបាក់តេរី និងអាស៊ីត និងមានការបំផ្លាញនៃផ្ទៃរបស់ធ្មេញ។ ប្រហោងធ្មេញចាប់ផ្តើមនៅស្រទាប់លើនៃធ្មេញ ហើយវាកាន់តែជ្រៅទៅៗ ចូលទៅក្នុងផ្នែកខាងក្នុងបំផុតនៃធ្មេញ។ ជាទូទៅ វាមិនឈប់នោះទេរហូតដល់ប្រហោងនោះធ្លុះដល់ស្រទាប់ជ្រៅបំផុតនៃធ្មេញដែលអ្នកជំងឺចាប់ផ្តើមមានរោគសញ្ញានៃដង្កូវស៊ីធ្មេញ៕