គោលបំណងធំបំផុតក្នុងការព្យាបាលជំងឺទឹកនោមផ្អែម គឺបន្ថយការកើនឡើងជាតិស្ករនៅក្នុងឈាម ដោយមិនបណ្តាលឲ្យកម្រិតជាតិស្ករនៅក្នុងឈាមធ្លាក់ចុះខុសពីធម្មតា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវបានព្យាបាលដោយអាំងស៊ុយលីន ការធ្វើលំហាត់ប្រាណ និងចំណីអាហារ។ ចំណែកឯជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវបានព្យាបាលដំបូងជាមួយនឹងការសម្រកទម្ងន់ ចំណីអាហារ និងការធ្វើលំហាត់ប្រាណ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលការរៀបរាប់ខាងលើមិនអាចគ្រប់គ្រងជាតិស្ករនៅក្នុងឈាមបានទេនោះ ថ្នាំគ្រាប់ត្រូវបានគេប្រើ។ ប្រសិនបើថ្នាំគ្រាប់ គឺនៅតែមិនអាចបន្ថយជាតិស្ករនៅក្នុងឈាមទៀតនោះ ការព្យាបាលដោយចាក់អាំងស៊ុយលីនត្រូវបានគេពិចារណា។
ការផ្សារភ្ជាប់ទៅនឹងចំណីអាហារ គឺជាទិដ្ឋភាពសំខាន់មួយនៃការគ្រប់គ្រងការកើនឡើងកម្រិតជាតិស្ករនៅក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម។ សមាគមជំងឺទឹកនោមផ្អែមអាមេរិចបានផ្តល់ការណែនាំសម្រាប់ចំណីអាហារអ្នកជំងឺទឹកនោមផ្អែម។ ចំណីអាហារ គឺត្រូវមានស្ថេរភាព តុល្យភាព មានខ្លាញ់ កូឡេស្តេរ៉ុល និងស្ករទាប។
ការសម្រកទម្ងន់ និងការធ្វើលំហាត់ប្រាណ គឺជាការព្យាបាលសំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ការបន្ថយទម្ងន់ និងការធ្វើលំហាត់ប្រាណបង្កើនមុខងារនៃខ្លួនទៅនឹងអាំងស៊ុយលីន ដូច្នេះវាជួយគ្រប់គ្រងការកើនឡើងជាតិស្ករនៅក្នុងឈាមបាន៕