ដរាបណាចំនួននៃកាឡូរីដែលអ្នកបានញ៉ាំក្នុងមួយថ្ងៃ គឺមិនច្រើនជាងកាឡូរីដែលអ្នកបានដុតនោះទេ ការញ៉ាំអាហារយឺតពេលយប់ជ្រៅមិនបណ្តាលឲ្យអ្នកឡើងទម្ងន់នោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារដូចគ្នាដែលមានកាឡូរីដូចគ្នានៅម៉ោង១០យប់ ដូចទៅនឹងអាហារដូចគ្នា និងកាឡូរីដូចគ្នានៅម៉ោង៦យប់ដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នេះ ហេតុអ្វីបានជាការញ៉ាំយប់ជ្រៅហាក់ដូចជាផ្តល់នូវរូបភាពដ៏អាក្រក់? បញ្ហាមួយគឺថា ការញ៉ាំអាហារសម្រន់នៅពេលយប់ជ្រៅ ទំនងជាញ៉ាំច្រើនជាងការអង្គុយញ៉ាំអាហារក្នុងពេលមួយទៀងទាត់ ហើយអាហារសម្រន់ជាច្រើនមានសារជាតិចិញ្ចឹមតិច ប៉ុន្តែមានកាឡូរីច្រើន។
អាហារសម្រន់ធ្វើឲ្យយើងមិនខ្វល់ពីការញ៉ាំនោះទេ។ វាងាយស្រួលក្នុងការអង្គុយមុខកញ្ចក់ទូរទស្សន៍ជាមួយនឹងនំដ៏ច្រើន។
និយាយឲ្យខ្លី វាមិនមានអ្វីខុសឆ្គងជាមួយនឹងការអង្គុយញ៉ាំអាហារធម្មតាជាមួយនឹងគ្រួសារនៅពេលយឺតនោះទេ។ ប៉ុន្តែ អ្នកគួរតែជៀសវាងអាហារសម្រន់ក្រោយអាហារពេលល្ងាច ទោះបីជាអ្នកឃ្លានក៏ដោយ។ សូមជ្រើសរើសអាហារដែលផ្តល់នូវសុខភាពមកជំនួសវិញ ដូចជាបន្លែ និងផ្លែឈើ។ នេះជាមធ្យោបាយដែលផ្តល់ឱកាសតិចនៃអាហារដែលអ្នកញ៉ាំ នឹងជម្រុញអ្នកអៅយមានកាឡូរីកំណត់មួយប្រចាំថ្ងៃ៕