វាមិនមែនជាការពិតនោះទេ។ ការប៉ះ ឬការម៉ាស្សាសុដន់មិនបណ្តាលឲ្យវារីកធំនោះទេ។
វាមានព័ត៌មានខុសជាច្រើនអំពីការវិវត្តរបស់សុដន់នោះ។ រឿងមួយចំនួនដែលអ្នកអាចលឺ គឺមិនមែនជារឿងពិតនោះទេ ដូចជា ក្រែម ឬថ្នាំដែលធ្វើឲ្យសុដន់ធំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មួយវិញទៀត ស្ត្រីដែលចង់ឲ្យសុដន់តូចបន្តិចនោះគិតថា ការគេងដោយពាក់អាវទ្រនាប់ ឬការពាក់អាវទ្រនាប់ដែលតូចខ្លាំង អាចរាំងស្ទះដល់ការរីកលូតលាស់របស់សុដន់ ប៉ុន្តែវាមិនជាការពិតនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាការពិត ហ្សែន និងអ័រម៉ូនកំណត់ពីការវិវត្តនៃសុដន់។ ក្មេងស្រីមួយចំនួនវិវត្តឆាប់ ខណៈដែលក្មេងស្រីដទៃទៀតវិវត្តយឺត ហើយសុដន់របស់ក្មេងស្រីអាចបន្តរីកលូតលាស់ និងប្រែប្រួលនៅក្នុងវ័យជំទង់។
គ្រប់ក្មេងស្រីទាំងអស់តែងតែចង់ទទួលបានមោទនភាពនៃខ្លួនប្រាណរបស់នាង។ បើមែន មានរឿងជាច្រើនដែលអ្នកអាចធ្វើ ដូចជាញ៉ាំអាហារដែលផ្តល់នូវសុខភាព ធ្វើលំហាត់ប្រាណ និងគេងឲ្យបានគ្រប់គ្រាន់ ដើម្បីជួយខ្លួនប្រាណរបស់អ្នកមានសុខភាពល្អ។
កុំមានអារម្មណ៍ខ្មាស់អៀនអំពីការនិយាយរឿងនេះទៅកាន់គ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមានសំណួរអំពីខ្លួនរបស់អ្នក ហើយថាតើវាកំពុងតែវិវត្តយ៉ាងដូចម្តេចនោះ។ គ្រូពេទ្យធ្លាប់បានឆ្លើយសំណួរបែបនេះ ហើយគាត់អាចផ្តល់ដំបូន្មានល្អៗអំពីការវិវត្ត និងការលូតលាស់របស់សុដន់នេះ៕