មានកត្តាជាច្រើនដែលជម្រុញឲ្យមានការកកើតជាដុំគ្រួសក្នុងថង់ទឹកប្រមាត់ ដែលរួមមានប្រវត្តិគ្រួសារមានជំងឺថង់ទឹកប្រមាត់ និងភេទ។ ស្ត្រីហាក់ដូចជាមានឱកាសទ្វេដងជាងបុរសក្នុងការវិវត្តទៅជាគ្រួសក្នុងថង់ទឹកប្រមាត់។ ទម្ងន់ខ្លួន ក៏អាចកត្តាមួយផងដែរ គឺហានិភ័យនៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់កាន់តែខ្ពស់ ចំពោះអ្នកដែលលើសទម្ងន់ និងធាត់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អាហារដែលមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុលខ្ពស់ និងជាតិសរសៃទាប ក៏ដើរតួសំខាន់ផងដែរ។ មានរឿងជាច្រើនដែលអ្នកអាចមិនផ្លាស់ប្តូរបាន ប៉ុន្តែអ្នកអាចជះឥទ្ធិពលមួយចំនួនទៅលើចំណីអាហាររបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកលើសទម្ងន់ សូមព្យាយាមសម្រកទម្ងន់ដែលលើស ប៉ុន្តែសូមបន្ថយវាសន្សឹមៗ។ វាមានការផ្សារភ្ជាប់គ្នារវាងការស្រកទម្ងន់លឿនពេក និងការកកើតជាគ្រួសក្នុងថង់ទឹកប្រមាត់។
ការស្រកទម្ងន់លឿន អាចបណ្តាលឲ្យថ្លើមបញ្ចេញកូឡេស្តេរ៉ុលខ្លាំងនៅក្នុងថង់ទឹកប្រមាត់ រំខានដល់លំនឹងធម្មតានៃកូឡេស្តេរ៉ុល និងទឹកប្រមាត់។ ការឡើងកូឡេស្តេរ៉ុលនេះអាចបង្កើតជាដុំគ្រីសស្តាល់ ដែលនាំឲ្យមានជាគ្រួសក្នុងថង់ទឹកប្រមាត់។
អាហារដែលល្អសម្រាប់ថង់ទឹកប្រមាត់
មិនថាអ្នកមានហានិភ័យនៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ឬយ៉ាងណានោះទេ វាជារឿងល្អ ដើម្បីរក្សាខ្លួនអ្នកឲ្យមានទម្ងន់ល្អ និងញ៉ាំអាហារដែលមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុលតិច និងញ៉ាំអាហារដែលមានជាតិសរសៃឲ្យបានច្រើន។
ខាងក្រោមនេះ គឺជាអាហារដែលល្អសម្រាប់ថង់ទឹកប្រមាត់របស់អ្នក ក៏ដូចជាខ្លួនរបស់អ្នកទាំងមូលផងដែរ ៖
- ផ្លែឈើ និងបន្លែស្រស់ៗ
- គ្រាប់ធញ្ញជាតិ
- សាច់ត្រី សាច់បក្សី និងសាច់ស្រស់
- ផលិតផលដែលមានជាតិខ្លាញ់តិច៕