គ្រប់ពេលដែលស្ត្រីមានការផ្លាស់ប្តូរការហៀរទឹករំអឹលចេញពីទ្វារមាស ទាំងទិដ្ឋភាព ឬក្លិននោះ ពួកគេគួរតែទៅជួបនឹងគ្រូពេទ្យ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការហៀរទឹករំអឹលចេញពីទ្វារមាស ជាធម្មតាគួរតែថ្លា។ វាជារឿងធម្មតាចំពោះការហៀរទឹករំអឹលរបស់ក្មេងស្រីដែលមើលទៅខុសប្លែកគ្នាបន្តិចបន្តួច ប៉ុន្តែវាមិនគួរជាពណ៌ផ្សេង ឬខុសគ្នាស្រឡះនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រៅពីនេះ វាអាចមានក្លិនតិចតួច ប៉ុន្តែក្លិននោះមិនគួរបង្កឲ្យមានភាពមិនពេញចិត្តនោះទេ។ ការមានក្លិនឆ្អាប ឬស្អុយជារឿយៗអាចជាសញ្ញានៃការឆ្លងមេរោគ។
ការឆ្លងមេរោគនៅនឹងទ្វារមាស ដូចជាពពួកបាក់តេរី ឬពពួកផ្សិតមិនមែនតែងតែកើតមានលើស្ត្រីដែលរួមភេទនោះទេ។ ឧទាហរណ៍ ទ្វារមាសអាចឆ្លងមេរោគផ្សិតពីការប្រើថ្នាំ ឬពីស្ត្រេស។
ការប្រែប្រួលចំពោះការហៀរទឹករំអឹលចេញពីទ្វារមាសក៏ត្រូវបានបង្កដោយជំងឺកាមរោគដូចជាអុតស្វាយ ឬទ្រីកូមីណាស។ ប្រសិនបើជំងឺកាមរោគមិនត្រូវបានព្យាបាលទេនោះ វាអាចបណ្តាលឲ្យមានបញ្ហាទៅថ្ងៃក្រោយដូចជា ការមិនអាចមានកូនបាន ដែលនេះជាមូលហេតុដែលស្ត្រីដែលដល់វ័យបន្តពូជ ឬដែលបានរួមភេទ គួរតែទៅជួបនឹងគ្រូពេទ្យដើម្បីធ្វើតេស្ត៕