Join with Health.com.kh on Telegram

ជាមួយនឹងបញ្ហាដែលប្លោកនោមធ្វើការខ្លាំងពេក វាអាចជម្រុញឲ្យអ្នកប្រញាប់ទៅបត់ជើងតូចភ្លាមៗអំឡុងពេលថ្ងៃ និងពេលយប់។ អ្នកក៏អាចមានការចង់ទៅនោមខ្លាំងបែបនេះ ទោះបីជានៅពេលដែលអ្នកមានទឹកនោមតិចនៅក្នុងប្លោកនោមក៏ដោយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

អ្នកមិនអាចទប់ទឹកនោមរបស់អ្នកបាននោះទេ រហូតដល់អ្នកចូលទៅក្នុងបន្ទប់ទឹក។ ដែលនេះអាចនាំឲ្យអ្នកលេចនោមតាមផ្លូវបាន។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជំងឺដែលប្លោកនោមធ្វើការខ្លាំង គឺមានជាទូទៅចំពោះមនុស្សពេញវ័យ។ ទាំងបុរស និងស្ត្រីអាចមានវា ប៉ុន្តែវាមានជាញឹកញាប់នៅលើស្ត្រី។ បញ្ហាប្លោកនោមធ្វើការខ្លាំង គឺជាប្រភេទមួយនៃការលេចនោម។ ប៉ុន្តែ មិនគ្រប់មនុស្សដែលមានជំងឺប្លោកនោមធ្វើការខ្លាំងមានការលេចនោមនោះទេ។

ទោះបីជាមិនមានការលេចនោមក៏ដោយ ក៏បញ្ហាប្លោកនោមធ្វើការខ្លាំង អាចធ្វើឲ្យអ្នកពិបាកធ្វើរឿងដែលអ្នករីករាយ។ អ្នកត្រូវប្រញាប់ទម្លាក់រឿងគ្រប់យ៉ាងចោល និងរត់ចូលទៅបន្ទប់ទឹក ហើយវាអាចរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។ ប្រសិនបើអ្នកលេចនោមមែន ទោះវាមានតិចក៏ដោយ ក៏វាអាចជារឿងដែលគួរឲ្យខ្មាស់អៀនផងដែរ។

ជំងឺប្លោកនោមធ្វើការខ្លាំង អាចបណ្តាលឲ្យមានបញ្ហាដទៃទៀតផងដែរ។ ការប្រញាប់ប្រញាល់ទៅបន្ទប់ទឹកអាចនាំឲ្យដួល និងបាក់ឆ្អឹង។ ជំងឺប្លោកនោមធ្វើការខ្លាំង ក៏អាចបណ្តាលឲ្យមានបញ្ហានៃការគេង ជំងឺធ្លាក់ទឹកចិត្ត និងមានការឆ្លងមេរោគនៅនឹងផ្លូវបង្ហូរទឹកម៉ូត្រផងដែរ៕