មូលហេតុ​ខ្លះៗ​នៃ​ការ​ឈឺចង្កេះ​

១. ការឈឺ​សាច់ដុំ​ចង្កេះ​
២. ការប្រឹងប្រែង​ធ្វើការ​ខ្លាំងពេក​
៣. ការ​កៀប​សរសៃប្រសាទ​នៅ​ឆ្អឹងខ្នង​
៤. ការ​ដួល ឬ​រងរបួស​នានា​
៥. ជំងឺ​តម្រងនោម និង​ជំងឺ​នានា​មួយចំនួន​ទៀត​។​

​ដើម្បី​ដោះស្រាយ និង​បំបាត់​ការឈឺចាប់​បែបនេះ គ្រូពេទ្យ​ជំនាញ​បាន​ផ្តល់​ដំបូន្មាន​ខ្លះៗ​ដូចខាងក្រោម​នេះ ៖

១. អង្គុយ ដើរ និង​ឈរ​ឲ្យ​ត្រង់ខ្លួន​
២. ឧស្សាហ៍​ធ្វើ​ចលនា​ផ្សេងៗ មានន័យ​ថា កុំ​អង្គុយ ឬ​គេង​ច្រើនពេក​
៣. ហាត់ប្រាណ​កម្រិត​មធ្យម​ជាប្រចាំ​
៤. ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ និង​មាន​វីតាមីន​គ្រប់គ្រាន់​
៥. ពេល​ឈឺ អ្នក​អាច​ប្រើ​ទឹកកក ឬ​ទឹក​ក្តៅស្អំ កន្លែង​ដែល​មាន​បញ្ហា​
៦. ត្រូវ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត បើ​អាការៈ​របស់​អ្នកមិន​បាន​ធូរស្រាល ឬ​កាន់តែខ្លាំង​ទៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង