កុមារជាច្រើនជារឿយចូលចិត្តខាំ ឬលេងជាមួយនឹងក្បាលសុដន់ម្តាយជាមួយនឹងអញ្ចាញរបស់ពួកគេ។ ជាការពិត វាកម្រនឹងបង្កឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរណាស់។ ប៉ុន្តែ នៅពេលដែលពួកគេចាប់ផ្តើមដុសធ្មេញ ពេលគេអាច វាអាចធ្វើម្តាយឈឺដោះបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរសង្កេតមើលកូនរបស់អ្នក ដើម្បីបញ្ឈប់គេពីការបៅដោះ គឺនៅពេលដែលវាជាក់ស្តែងថា កូនពិតជាលេងដោះមែន សូមដកសុដន់ មុននឹងគេមានឱកាសខាំអ្នក។
ប្រសិនបើគេនៅតែខាំ សូមសង្កត់មាត់កូនរបស់អ្នកអោយកៀកនឹងទ្រូង ដើម្បីធ្វើឲ្យគេកាន់តែពិបាកនឹងខាំ។ អ្នកក៏អាចបញ្ឈប់ការបំបៅ ដោយដាក់ម្រាមដៃរបស់អ្នកនៅជ្រុងនៃមាត់របស់គេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចូរព្យាយាម និងមានប្រតិកម្មថ្នមៗ និងសូមកុំបង្កើនសម្លេង ហើយសូមប្រាកដថាកូនមិនខ្លាច ឬភ័យពេកនោះទេ។
ប៉ុន្តែ ក្នុងករណីជាច្រើន ការខាំអាចជាសញ្ញាដែលកូនរបស់អ្នកលែងចង់ ឬជាពេលដែលចង់ប្រាប់ថា ពួកគេធុញនឹងការបៅ។
បើគេចេះស្តាប់ ចូរនិយាយប្រាប់គេថា ម៉ាក់មិនមែនសម្រាប់ខាំនោះទេ កូនអាចខាំអ្វីផ្សេងបាន៕