ប្រូតេអ៊ីន គឺជាផ្នែកមួយសំខាន់នៃអាហាររបស់អ្នក ហើយវារឹតតែសំខាន់ ដើម្បីជ្រើសរើសប្រូតេអ៊ីនដែលផ្តល់នូវសុខភាពល្អ ដើម្បីរក្សាខ្លួនប្រាណរបស់អ្នកឲ្យមានភាពរឹងមាំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រុមគ្រូពេទ្យជំនាញរបស់សហរដ្ឋអាមេរិចបាននិយាយពីអត្ថប្រយោជន៍នៃប្រូតេអ៊ីនដែលផ្តល់នូវសុខភាពដែលរួមមាន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- វាសំបូរទៅដោយសារជាតិចិញ្ចឹម រួមមានវីតាមីន B វីតាមីន E ជាតិដែក ជាតិស័ង្កសី និងម៉ាញ៉េស្យូម
- ប្រូតេអ៊ីន គឺជាភ្នាក់ងារសាងសង់សម្រាប់ឈាម សាច់ដុំ ឆ្អឹង ស្បែក ឆ្អឹងខ្ចី អ័រម៉ូន និងអង់ហ្ស៊ីម ហើយវាផ្តល់ផ្តល់នូវតម្រូវការកាឡូរី
- វីតាមីន B ដែលត្រូវបានរកឃើញនៅក្នុងប្រូតេអ៊ីនជួយរាងកាយឲ្យបញ្ចេញនូវថាមពល ជម្រុញដល់ប្រព័ន្ធប្រសាទឲ្យមានសុខភាពល្អ បង្កើតកោសិកាគ្រាប់ឈាមក្រហម និងបង្កើតជាលិកាថ្មី
- ជាតិដែកនៅក្នុងប្រូតេអ៊ីនជួយឲ្យឈាមចាប់យកអុកស៊ីសែនបានយ៉ាងល្អប្រសើរ៕