- ការរមាស់គូថ អាចត្រូវបានបង្កឡើងដោយសារសារធាតុគីមីដែលមាននៅក្នុងអាហារ ដូចជាអាហារហឹរជាដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការរមាស់គូថ ក៏អាចត្រូវបានបង្កឡើងដោយការរលាកនៃភាពសើមជាប់នៅនឹងរន្ធគូថ ដែលបណ្តាលមកពីការរាគជាដើម។ ភាពសើមនេះបង្កើនឱកាសនៃការឆ្លងមេរោគនៅនឹងរន្ធគូថ ជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម ឬជំងឺអេដស៍។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ក៏អាចបណ្តាលឲ្យមានការឆ្លងមេរោគពពួកផ្សិត និងនាំឲ្យមានការរលាករន្ធគូថ។
- ជំងឺស្បែករបកក្រហម ក៏អាចឲ្យរន្ធគូថរលាកផងដែរ។
- ការធ្លាយពីពោះវៀនតូច ឬពោះវៀនធំទៅកាន់ស្បែកជុំវិញរន្ធគូថ អាចបង្កើតទៅជាជំងឺ ហើយការរហែកនេះនាំឲ្យមានជាតិទឹកទៅកាន់រន្ធគូថ។
បញ្ហាដទៃទៀតដែលអាចបណ្តាលឲ្យរមាស់គូថរួមមាន ៖
- តេញ៉ា
- ជំងឺឬសដូងបាត
- រហែកស្បែករន្ធគូថ
- ការលូតលាស់មិនធម្មតានៃស្បែកនៅនឹងរន្ធគូថ៕