តើនៅពេលណា ដែលកុមារអាចចាប់ផ្តើមផឹកទឹកដោះគោបាន?
កុមារដែលមានអាយុក្រោមមួយឆ្នាំត្រូវការសារជាតិចិញ្ចឹមនៅក្នុងទឹកដោះម្តាយ ឬទឹកដោះគោម្សៅ។ ទារកដែលបៅដោះម្តាយលើសពីមួយឆ្នាំ អាចបន្តការបៅនោះ ប្រសិនបើគេត្រូវការ ប៉ុន្តែនៅចំណុចនេះ អ្នកអាចចាប់ផ្តើមផ្តល់ទឹកដោះគោផ្សេងទៀតដល់ពួកគេបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ហេតុអ្វីមិនអាចជាទឹកដោះគោគ្មានជាតិខ្លាញ់ ឬទឹកដោះគោស្រស់?
ហេតុផល? គឺដោយសារតែកុមារភាគច្រើនត្រូវការខ្លាញ់ដែលមាននៅក្នុងទឹកដោះគោនោះ ដើម្បីទ្រទ្រង់ការលូតលាស់ធម្មតា និងការលូតលាស់ខួរក្បាល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកអាចប្តូរពីទឹកដោះគោម្សៅ ទៅជាទឹកដោះគោដទៃទៀតដល់កូនរបស់អ្នកដើម្បីជំនួសការបៅដោយកំប៉ុង។ នៅអាយុមួយឆ្នាំ កុមារគួរតែកំពុងតែញ៉ាំអាហារផ្សេងៗក៏ដូចជាការផឹកទឹកដោះគោពីរ ឬបីពែង ( ៤៨០ ទៅ ៧២០ មីលីលីត្រ) ក្នុងមួយថ្ងៃ។
ប្រសិនបើកូនរបស់អ្នកមានអាលែកស៊ីទៅនឹងទឹកសណ្តែក ឬទឹកដោះគោនានានោះ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ មុននឹងឲ្យវាដល់កូនរបស់អ្នក៕