ផលវិបាកនៃជំងឺលើសសម្ពាធឈាម ជារឿយៗ គឺប៉ះពាល់ទៅលើសរីរៈ ពីព្រោះការខូចខាតទៅនឹងសរីរៈ គឺជាលទ្ធផលបញ្ចប់នៃជំងឺលើសឈាមរ៉ាំរ៉ៃ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺលើសសម្ពាធឈាមអាចបង្កើនហានិភ័យនៃការវិវត្តទៅជា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺបេះដូង ៖ វាបង្កើនការធ្វើការខ្លាំងលើបេះដូងពីការជម្រុញប្រឆាំងនឹងជំងឺលើសឈាម ដែលនេះអាចបណ្តាលឲ្យរីកសាច់ដុំបេះដូង កើតជំងឺខ្សោយបេះដូង ជំងឺសរសៃឈាមបេះដូង និងចង្វាក់បេះដូងលោតមិនប្រក្រតី។
- ជំងឺតម្រងនោម ៖ ជំងឺលើសឈាមធ្វើឲ្យខូចខាតដល់ប្រព័ន្ធច្រោះនៅនឹងតម្រងនោម ដែលបណ្តាលឲ្យប្រូតេអ៊ីនចេញតាមទឹកនោម។ ប្រូតេអ៊ីនទាំងនេះបណ្តាលឲ្យខូចខាតតម្រងនោមនៅថ្ងៃក្រោយ និងអាចនាំឲ្យមានជំងឺខ្សោយតម្រងនោម។
- រឹងសរសៃឈាម ៖ ការកើនឡើងសម្ពាធនៅនឹងសរសៃឈាមអាកទែ និងសរសៃឈាមអាកទែតូចៗនឹងបណ្តាលឲ្យខូចខាតស្រទាប់ខាងក្នុងនៃសរសៃឈាម ដែលនាំឲ្យមានជំងឺរឹងសរសៃឈាម។
- បង្កើនហានិភ័យនៃការរីកសរសៃឈាម
- ខូចភ្នែក ស្រវាំងភ្នែក ឬខ្វាក់ភ្នែកជាដើម
- ជំងឺដាច់សរសៃឈាមខួរក្បាល។
ដើម្បីទប់ស្កាត់ពីបញ្ហាខាងលើ ការបញ្ចុះសម្ពាធឈាមគឺជារឿងសំខាន់។ ជារឿយៗ ការផ្លាស់ប្តូររបបអាហារ គឺជាជំហានទីមួយនៃការព្យាបាល ដែលត្រូវបានណែនាំដោយគ្រូពេទ្យ។ អ្នកអាចត្រូវបានគេផ្តល់ដំបូន្មានដូចជា ៖
- កំណត់ការផឹកកាហ្វេអ៊ីន
- បន្ថយការញ៉ាំប្រៃ
- កំណត់ការញ៉ាំអាហារដែលមានជាតិខ្លាញ់
- ជៀសវាងការផឹកស្រា
- គ្រប់គ្រងកូឡេស្តេរ៉ុល។
ជារឿយៗ គ្រូពេទ្យណែនាំឲ្យញ៉ាំអាហារដូចជា បន្លែ និងផ្លែឈើ អាហារដែលមិនសូវមានជាតិខ្លាញ់ និងសាច់សុទ្ធជាដើម។
បន្ថែមពីលើការផ្លាស់ប្តូររបបអាហារ ការឈប់ជក់បារី គឺមានអត្ថប្រយោជន៍ខ្លាំងក្នុងការគ្រប់គ្រងសម្ពាធឈាមខ្ពស់នេះ៕