អ្នកអាចធ្វើតាមជំហានខាងក្រោមនេះ នៅពេលដែលអ្នកទល់លាមក និងទោះបីជាអ្នកមិនទល់លាមក ក៏អាចធ្វើបានផងដែរ។ វាអាចជួយធ្វើក្រពះពោះរៀនរបស់អ្នកមានសុខភាពល្អ និងមិនងាយទល់លាមកទៀតផង។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  • ផឹកទឹកឲ្យបានច្រើន ដែលនេះអាចការពារលាមកមិនឲ្យរឹង និងស្ងួត
  • ញ៉ាំអាហារដែលមានជាតិសរសៃ ដូចជា ផ្លែឈើ និងបន្លែ សុទ្ធសឹងជាអាហារដែលសំបូរទៅដោយជាតិសរសៃ

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • ចម្អិនអាហារដោយប្រើប្រេងអូលីវ ដែលវាអាចជួយធ្វើឲ្យអ្នកជុះលាមកបានស្រួល
  • លំហាត់ប្រាណ ៖ សូមបោះបាល់ជាមួយនឹងមិត្តភិក្ត ឬជិះកង់ជាដើម។ ការធ្វើសកម្មភាពនានាអាចជួយអ្នកឲ្យជុះលាមកបានទៀងទាត់។ មួយវិញទៀត ប្រសិនបើអ្នកធ្វើសកម្មភាព ពោះវៀនរបស់អ្នកនឹងធ្វើសកម្មភាពផងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង