ការញ៉ាំអាហារឲ្យមានតុល្យភាព គឺជារឿងសំខាន់បំផុត នៅពេលដែលអ្នកកំពុងតែចង់ឲ្យកើតមានទម្លាប់នៃការញ៉ាំអាហារល្អ។ សូមបង្រៀនកូនរបស់អ្នកឲ្យញ៉ាំអាហារដែលផ្តល់នូវសុខភាពឲ្យបានច្រើន ដោយទុកអាហារដែលមិនជាតិស្ករច្រើននៅមួយឡែក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

សូមលើកទឹកចិត្តឲ្យកូនមានទម្លាប់ល្អនៃការញ៉ាំដោយ ៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  • ឲ្យកូនជួយធ្វើម្ហូប
  • ញ៉ាំអាហារជាលក្ខណៈគ្រួសារឲ្យបានញឹកញាប់បំផុត
  • សូមធ្វើជាគម្រូល្អ
  • ទុកអាហារដែលជាជម្រើសនៃការផ្តល់នូវសុខភាព
  • ញ៉ាំអាហារបីដងក្នុងមួយថ្ងៃ ជាមួយនឹងអាហារសម្រន់ល្អៗនៅចន្លោះអាហារនីមួយៗ
  • លើកទឹកចិត្តកូនរបស់អ្នកឲ្យផឹកទឹកឲ្យបានច្រើន
  • កុំឲ្យកូនញ៉ាំភេសជ្ជៈកំប៉ុង ឬអាហារមានជាតិផ្អែមខ្លាំងពេក។

សូមផ្តល់នូវមធ្យោបាយនានា ដើម្បីជម្រុញដល់ទឹកចិត្តរបស់កូនអ្នក ដោយផ្តល់ឲ្យគាត់នូវការលើកទឹកចិត្តជាច្រើន និងជម្រុញឲ្យគាត់និយាយជាមួយនឹងអ្នក ប្រសិនបើគាត់មានការបារម្ភអំពីរូបរាងរបស់គាត់នោះ៕