ភាគច្រើន ការហើមកជើង គឺជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះ ប៉ុន្តែ វាក៏ជារឿងដែលស្ត្រីជាច្រើនមិនចង់បានផងដែរ។ អំឡុងពេលមានផ្ទៃពោះ ជាតិទឹកបានបន្ថែមនៅក្នុងរាងកាយស្រ្តី ហើយសម្ពាធនៃការលូតលាស់ស្បូនអាចបណ្តាលឲ្យហើមនៅនឹងកជើង និងប្រអប់ជើង។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការហើមទំនងជាអាក្រក់ទៅៗនៅពេលដែលជិតដល់ថ្ងៃសម្រាល និងអំឡុងពេលអាកាសធាតុក្តៅ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទោះបីជាការហើមភ្លាមៗលើមុខ ឬដៃ អាចជាសញ្ញានៃជំងឺត្រៀមក្រឡាភ្លើងក៏ដោយ ប៉ុន្តែការហើមតិចតួចនៅនឹងកជើង និងប្រអប់ជើងជាធម្មតា គឺមិនជាមូលហេតុដែលនាំឲ្យអ្នកព្រួយបារម្ភនោះទេ។

ដើម្បីជួយបន្ថយ ឬការពារការព្រួយបារម្ភពីការហើមជើងទាំងនោះ ចូរសាកល្បងធ្វើនូវជំហានដូចខាងក្រោមនេះ ៖

  • ជៀសវាងការឈរយូរ
  • សណ្តូកជើងរបស់អ្នកនៅពេលអង្គុយ និងជៀសវាងការខ្វែងជើងគ្នា
  • ឧស្សាហ៍ពត់ខ្លួននៅពេលដែលអង្គុយយូរ
  • គេងផ្អៀងទៅខាងឆ្វេង
  • ផឹកទឹកឲ្យបានគ្រប់គ្រាន់
  • ហែលទឹក
  • មានលំហាត់ប្រាណជាទៀងទាត់
  • ព្យាយាមនៅក្នុងកន្លែងត្រជាក់នៅក្នុងអាកាសធាតុក្តៅ។

សូមទាក់ទងទៅគ្រូពេទ្យ ប្រសិនបើអ្នកសម្គាល់ឃើញមានហើមមុខ ជុំវិញភ្នែក ឬហើមខ្លាំងនៅនឹងដៃ។ សូមប្រាប់គ្រូពេទ្យភ្លាមៗផងដែរ ប្រសិនបើអ្នកមានការហើមគ្រប់កន្លែង ឬប្រសិនបើជើងម្ខាងហើមជាងជើងម្ខាង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង