ក្នុងករណីភាគច្រើន ការរមួលក្រពើ គឺមិនច្បាស់លាស់ ដែលមានន័យថា មូលហេតុពិតប្រាកដរបស់វាមិនត្រូវបានដឹង ប៉ុន្តែភាគច្រើន គឺបណ្តាលមកពីអ្នកដាក់ទីតាំងជើងខុសប្រក្រតី និងការប្រើប្រាស់ជើងច្រើនពេក។
ប្រសិនបើនៅសុខៗស្រាប់តែរមួលក្រពើ អ្នកគួរតែ ៖
១. លាតសន្ធឹងជើងរបស់អ្នកឲ្យត្រង់ ដែលផ្តោតលើក្រុមសាច់ដុំធំ និងតូចដែលកំពុងរមួលក្រពើ។ អ្នកជំនាញខាងសរីរវិទ្យា ឬគ្រូលំហាត់ប្រាណរាងកាយអាចជួយណែនាំអ្នកអំពីការលាតសន្ធឹងល្អបំផុត។
២. ញ៉ាំជាតិទឹក ៖ ចូររក្សាជាតិទឹកឲ្យបានល្អ ដើម្បីឲ្យរាងកាយ និងសាច់ដុំរបស់អ្នករក្សាលំនឹងជាតិទឹក។
៣. ម៉ាស្សា ៖ ការម៉ាស្សាថ្នមៗ អាចជួយកាត់បន្ថយរយៈពេល និងភាពធ្ងន់ធ្ងរនៃការរមួលក្រពើ។
៤. ស្អំកញ្ចប់ទឹកកក ៖ ក្នុងករណីរមួលក្រពើធ្ងន់ធ្ងរ ការស្អំកញ្ចប់ទឹកកកអាចជួយអ្នកបាន។ អ្នកគួរយកវាទៅដាក់លើសាច់ដុំដែលមានបញ្ហាក្នុងរយៈពេលពីរបីនាទី។
៥. វេជ្ជសាស្ត្រ ៖ ចូរទៅជួបគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកធ្លាប់មានបញ្ហារមួលសាច់ដុំជាប្រចាំ ឬប្រសិនបើរមួលក្រពើមានរយៈពេលយូរជាងពីរបីនាទី។
ដូច្នេះ ជាការសំខាន់ដែលត្រូវកត់សម្គាល់ថា ប្រសិនបើអ្នកមានចាប់ផ្តើមមានបញ្ហារមួលក្រពើបែបនេះញឹកញាប់ ឬកាន់តែខ្លាំង អ្នកប្រហែលជាត្រូវស្វែងរកជំនួយពីគ្រូពេទ្យរបស់អ្នកហើយ។
គ្រូពេទ្យមួយចំនួននឹងណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់ ដើម្បីបន្ថយរោគសញ្ញា និងផលវិបាករបស់អ្នក នោះគឺ Uvimag B6 ©។
Uvimag B6 © ជាឱសថដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់កាត់បន្ថយ និងព្យាបាលការរមួលក្រពើ។ ក្រៅពីនេះ Uvimag B6 © ក៏អាចជួយព្យាបាលរោគអស់កម្លាំង ការឈឺសាច់ដុំ ធ្វើឲ្យគេងលក់ស្រួល និងមានអារម្មណ៍ល្អ។
សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕