ការចាក់វ៉ាក់សាំងមិនត្រូវបានណែនាំឲ្យចាក់នោះទេ ប្រសិនបើកូនរបស់អ្នកកំពុងមានបញ្ហាមួយចំនួនដូចខាងក្រោមនេះ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើកូនរបស់អ្នកឈឺថ្មីៗ ទោះបីជាផ្តាសាយ ឬជំងឺស្រាលដ៏ទៃ អ្នកមិនគួរនាំកូនទៅចាក់វ៉ាក់សាំងនោះទេ
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កូនរបស់អ្នកមានប្រតិកម្មអាលែកស៊ីទៅនឹង gelatin ឬ neomycin ដែលតម្រូវឲ្យព្យាបាលជំងឺនោះសិន។
សូមពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីថាតើការចាក់វ៉ាក់សាំង គឺជារឿងល្ អឬយ៉ាងណាប្រសិនបើកូនអ្នក ៖
- មានប្រតិកម្មអាលែកស៊ីធ្ងន់ធ្ងរទៅនឹងកម្រិតវ៉ាក់សាំងពីមុន
- បានទទួលថ្នាំ gamma globulin ឬបញ្ចូលឈាមថ្មីៗ
- មានជំងឺដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ ដូចជាជំងឺមហារីក កំពុងតែប្រើថ្នាំ prednisone, steroids ឬថ្នាំបន្ថយប្រព័ន្ធភាពស៊ាំដទៃទៀត ឬកំពុងតែព្យាបាលថ្នាំនៃជំងឺមហារីក ឬការព្យាបាលដោយការបាញ់កាំរស្មីវិទ្យុសកម្ម។
គ្រូពេទ្យអាចកំណត់ថា អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះលើកូនរបស់អ្នកមានច្រើនជាងហានិភ័យ ឬយ៉ាងណា៕