ការធាត់ ទំនងជាកើតមាននៅក្នុងក្រុមគ្រួសារ។ មនុស្សមួយចំនួនមានទំនោរហ្សេនេទិចក្នុងការឡើងទម្ងន់ងាយស្រួលជាងអ្នកដទៃ ដោយសារតែពួកគេដុតកាឡូរីយឺត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះបីជាកត្តាហ្សែនជះឥទ្ធិពលខ្លាំងទៅលើទំហំនៃខ្លួនប្រាណក៏ដោយ ប៉ុន្តែបរិស្ថានជុំវិញខ្លួនបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យអ្នកឡើងទម្ងន់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សព្វថ្ងៃមនុស្សម្នាអាចឡើងទម្ងន់ដោយសារតែជម្រើសអាហារមិនផ្តល់នូវសុខភាព និងទម្លាប់នៃគ្រួសារដែលមិនមាននូវសុខភាពល្អ។
កាឡូរីខ្ពស់ អាហារដែលមានសារជាតិចិញ្ចឹមទាប ភេសជ្ជៈផ្អែមខ្លាំង ការញ៉ាំអាហារច្រើន និងរស់នៅមិនធ្វើសកម្មភាពនានា សុទ្ធតែនាំឲ្យមានការធាត់។
ជួនកាល មនុស្សប្រែជាញ៉ាំអាហារច្រើនដោយសារតែបញ្ហាអារម្មណ៍ ដូចជានៅពេលដែលពួកគេមានអារម្មណ៍មិនសប្បាយចិត្ត ថប់បារម្ភ ស្ត្រេស ឬអផ្សុក។ នៅពេលដែលវាកើតមានឡើង ជារឿយៗ ពួកគេច្រើនតែញ៉ាំច្រើនជាងពួកគេត្រូវការ៕