នៅពេលដែលអ្នកមានអារម្មណ៍ហត់នឿយនៅនឹងកន្លែងធ្វើការងារ នោះអ្នកបាត់បង់ជំនឿ ហើយអាចក្លាយជាមួរម៉ៅជាដើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បញ្ហានេះអាចធ្វើឲ្យអ្នកមិនសូវជាសកម្ម និងមានប្រសិទ្ធភាពការងារតិច។ ប្រសិនបើអ្នកព្រងើយទៅនឹងសញ្ញានៃស្ត្រេសទាំងនេះ វាអាចនាំឲ្យអ្នកមានបញ្ហាច្រើនបន្តិចម្តងៗ។ លើសពីរំខានដល់ការងារ និងភាពរីករាយរបស់អ្នក ស្ត្រេសខ្លាំង ឬរ៉ាំរ៉ៃអាចនាំឲ្យមានបញ្ហាដល់រាងកាយ និងផ្លូវចិត្តផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញានៃការស្ត្រេសនៅកន្លែងធ្វើការរួមមាន ៖
- មានអារម្មណ៍ថប់បារម្ភ មួរម៉ៅ ឬធ្លាក់ទឹកចិត្ត
- មិនរួសរាយ និងបាត់បង់ការចាប់អារម្មណ៍ធ្វើការងារ
- បញ្ហានៃការគេង
- អស់កម្លាំង
- បញ្ហានៃការផ្ចង់អារម្មណ៍
- ឈឺក្បាល ឬឈឺសាច់ដុំ
- បញ្ហាក្រពះ
- ចង់ដកខ្លួនពីសង្គម
- បាត់បង់ចំណង់ផ្លូវភេទ
- ប្រើថ្នាំ ឬស្រាដើម្បីដោះស្រាយបញ្ហា។
មូលហេតុទូទៅនៃបញ្ហាស្ត្រេសខ្លាំងនៅកន្លែងធ្វើការរួមមាន ៖
- ខ្លាចគេបណ្តេញចេញពីការងារ
- ធ្វើការលើសម៉ោង
- សម្ពាធពីការរំពឹងទុកខ្ពស់ ប៉ុន្តែមិនមានការកើនឡើងចំពោះភាពរីករាយនៃការងារ
- សម្ពាធការងារគ្រប់ពេល៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855