តើគួរធ្វើដូចម្តេច ប្រសិនបើអ្នកមិនមានអារម្មណ៍ថា កូនរបស់អ្នកកម្រើកនោះ?
ប្រសិនបើការមានផ្ទៃពោះរបស់អ្នកមិនទាន់ដល់២៥សប្តាហ៍ ហើយអ្នកមិនមានអារម្មណ៍ពីចលនារបស់កូនរបស់អ្នកទេនោះ ឬអ្នកមិនប្រាកដថាអ្វីដែលអ្នកកំពុងតែមានអារម្មណ៍ គឺពិតជាចលនារបស់កូនរបស់អ្នកទេនោះ សូមកុំទាន់ភ័យ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលកូនរបស់អ្នកលូតលាស់ អ្នកនឹងអាចញែកយ៉ាងប្រសើរពីចលនារបស់គាត់។ អ្នកក៏អាចដឹងថាម៉ោងណាដែលកូនរបស់អ្នកកម្រើកខ្លាំងបំផុត។ ទារកមួយចំនួនពីធម្មជាតិអាចនឹងកម្រើកតិចជាងទារកដទៃទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការមិនកម្រើក ក៏អាចមានន័យថា កូនរបស់អ្នកកំពុងតែគេង។ អ្នកអាចមានអារម្មណ៍ថាមានការទាត់តិចតួចក្រោយពី៣២សប្តាហ៍ នៅពេលដែលកូនរបស់អ្នកកំពុងតែធំឡើងៗ ហើយមិនបន្ទប់ចង្អៀតសម្រាប់ពួកគេកម្រើកនៅក្នុងស្បូននោះ។
ប្រសិនបើកូនរបស់អ្នកបានចាប់ផ្តើមកម្រើកជាទៀងទាត់ ហើយអ្នកមិនទទួលអារម្មណ៍យ៉ាងហោចណាស់១០ដងនៃការកម្រើកអំឡុងពេល២ម៉ោង ឬការកម្រើក យឺតដែលគួរឲ្យកត់សម្គាល់នោះ វាជាពេលដែលគួរជួបនឹងគ្រូពេទ្យ៕