វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលអ្នកមិនមានរដូវក្រោយពីការសម្រកទម្ងន់លឿនពេកនោះ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

រយៈពេលពីរម៉ោងនៃការធ្វើលំហាត់ប្រាណក្នុងមួយថ្ងៃ អាចបង្កើនការដុតកាឡូរីបានច្រើន ដែលនេះមានន័យថា អ្នកត្រូវការបញ្ចូលកាឡូរីបន្ថែមជាងនៅពេលដែលអ្នកមិនធ្វើលំហាត់ប្រាណ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការហាត់ប្រាណច្រើន និងការសម្រកទម្ងន់លឿនពេក អាចបណ្តាលឲ្យរដូវឈប់មាន ជាពិសេស ប្រសិនបើអ្នកមិនកំពុងតែទទួលបានកាឡូរីគ្រប់គ្រាន់ និងមិនញ៉ាំអាហារដែលផ្តល់នូវសុខភាពល្អនោះ។

មួយវិញទៀត ស្ត្រីមួយចំនួនដែលធ្វើលំហាត់ប្រាណច្រើន បានវិវត្តមាននៃការទម្លាប់នៃការញ៉ាំមិនល្អ។ ការគួបផ្សំគ្នានៃអាហារមិនគ្រប់គ្រាន់ និងលំហាត់ប្រាណខ្លាំងពេក អាចមានផលវិបាកដល់សុខភាពដែលរួមមាន ថយចុះសារជាតិចិញ្ចឹម អស់កម្លាំង បាត់បង់សាច់ដុំ និងមិនមានរដូវ។

ការមិនមានរដូវ គឺជាសញ្ញាមួយដែលរឿងជាច្រើនអាចបណ្តាលឲ្យមានវា ដូចជាការបាត់បង់កំហាប់ឆ្អឹងជាដើម។ នេះអាចបង្កើនហានិភ័យនៃការបាក់ឆ្អឹង និងមានជំងឺពុកឆ្អឹងទៅថ្ងៃក្រោយ។

សូមធ្វើការជាមួយនឹងគ្រូពេទ្យ ដើម្បីទទួលបានមកវិញនូវលំហាត់ប្រាណ និងទម្លាប់នៃការញ៉ាំដែលល្អ។ គ្រូពេទ្យរបស់អ្នកអាចសុំឲ្យអ្នកបង្កើនការញ៉ាំកាឡូរី និងបន្ថយការធ្វើលំហាត់ប្រាណរបស់អ្នកដើម្បីឲ្យរាងកាយ និងវដ្តរដូវត្រឡប់មកធម្មតាវិញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង