​អំឡុង​ពេល​មក​រដូវ ស្ត្រី​មួយ​ចំនួន បាន​ពើបប្រទះ នឹង​បញ្ហា​ឈឺ​ចុកចាប់​ក្នុង​ពោះ ហើយ​រាលដាល ដល់​ក្បាល​ទៀតផង​។ ការធ្លាក់​ចុះ​អ័រម៉ូន​អឺស​ស្ត្រូ​សែន ក្រៅពី​ឈឺ​ក្នុង​ពោះ ស្ត្រី​ខ្លះ បាន​និយាយថា នាង​ឈឺក្បាល​ខ្លាំង អំឡុង​ពេល​មាន​រដូវ​។​

​មិន​ថា​ការឈឺចាប់​ក្នុង​ពោះ ឬ​ក្បាល​នោះទេ ការព្យាបាល​ដោយ​ខ្លួនឯង​ខាងក្រោម​នេះ អាច​ជួយ​អ្នក​បាន​។​

•​ ​ស្អំ​ទឹកកក ៖ ចូរ​យក​ទឹកកក​មួយ​ដុំ រុំ​នឹង​ក្រណាត់​ស្អាត រួច​យក​ទៅ​ដាក់​ស្អំ នៅលើ​ក្បាល ឬ​ពោះ​របស់​អ្នក ដើម្បី​បំបាត់​ការឈឺចាប់​។​
•​ ​លំ​ហាត់ប្រាណ​បន្ធូរ​អារម្មណ៍ ៖ ចូរ​ព្យាយាម​ហាត់ប្រាណ​ខ្លះៗ ដើម្បី​បំបាត់​ភាព​តានតឹង និង​ស្ត្រេ​ស​។​
•​ ​ញ៉ាំ​ចំណីអាហារ ឲ្យបាន​គ្រប់គ្រាន់ ៖ ការ​ប៉ូវ​កម្លាំង ពេល​មាន​រដូវ​ម្តងៗ ពិត​ជា​សំខាន់​ណាស់ ពីព្រោះ ក្នុងដំណាក់កាល​នេះ រាងកាយ​របស់​អ្នក នឹង​ត្រូវ​បាត់បង់​ឈាម​មួយចំនួន ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក អស់កម្លាំង និង​ឈឺក្បាល​។

យ៉ាងណាមិញ ប្រសិនបើអ្នកអនុវត្តតាមវិធីសាស្ត្រខាងលើនេះមិនជោគជ័យ យើងខ្ញុំសូមណែនាំបងប្អូននូវថ្នាំបំបាត់ការឈឺចាប់ដ៏ល្អមួយ គឺ គីណាល់ © (Kinal ©)។ ថ្នាំគីណាល់ © អាចជួយអ្នកក្នុងការគ្រប់គ្រងការឈឺចាប់នានាបានយ៉ាងមានប្រសិទ្ធភាព។

ថ្វីបើអ្នកអាចញ៉ាំថ្នាំនេះដោយគ្មានវេជ្ជបញ្ជា ពេលអ្នកឈឺចាប់ ប៉ុន្តែ សូមធានាថា អ្នកបានអនុវត្តតាមការណែនាំ និងកម្រិតថ្នាំទាំងអស់នៅលើសំបកវេចខ្ចប់។ ប្រសិនបើការឈឺកដៃរបស់អ្នកមិនប្រសើរទេ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក សម្រាប់ការពិនិត្យ និងជម្រើសនៃការព្យាបាលដែលស័ក្តសមសម្រាប់អ្នក៕