អំឡុងពេល ៦ ខែ​ដំបូង​នៃ​ជីវិត ទារក​ត្រូវការ​សារធាតុចិញ្ចឹម ជា​ចាំបាច់​បំផុត ដើម្បី​ការលូតលាស់​។ សារធាតុចិញ្ចឹម​ទាំងនោះ ក៏​នឹង​ជួយ​ការពារ​ទារក ពី​ជំងឺ​នានា​ផង​ដែរ​។​

​ទឹកដោះ​ម្តាយ មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជាច្រើន ដែល​ទារក​ត្រូវការ​ជា​ចាំបាច់​។ ទឹកដោះ​ម្តាយ ក៏​មាន​ជាតិ​ប្រូតេអ៊ីន ដែល​ងាយស្រួល​ក្នុង​ការរំលាយ នៅក្នុង​ក្រពះ​ដ៏​ក្មេងខ្ចី​របស់​ទារក​ដែរ​។​

កដោះ​ម្តាយ មាន​អង្គកា​រពារ​រាងកាយ និង​ប្រឆាំង​ជាមួយ​ការបង្ក​រោគ​នានា​។ ជា​ការពិត វា​នៅ​មាន​សារៈប្រយោជន៍​ជាច្រើន​ទៀត ដែល​គេ​កំពុង​សិក្សា​ស្វែងយល់​។​

​ការសិក្សា​ជា​ច្រើន ក៏​បាន​រកឃើញ​ផងដែរ​ថា ការ​បំបៅកូន​ដោយ​ទឹកដោះ អាច​ជួយ​ការពារ​ម្តាយ ពី​ជំងឺ​មហារីក​ដោះ ជំងឺមហារីក​ស្បូន និង​ជំងឺ​ទឹកនោម​ផ្អែម​។

​ទឹកដោះ​ម្តាយ អាច​ជួយ​ឲ្យ​ទារក ធំធាត់​ល្អ និង​ឆ្លាត​វាងវៃ​ទៀតផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង