វាជារឿងធម្មតានោះទេ ដែលអ្នកមករដូវមិនទៀងក្នុងរយៈពីរ ឬបីឆ្នាំដំបូងនៃការមករដូវ។ រឿងជាច្រើនអាចបណ្តាលឲ្យរដូវមិនទៀងនេះ រួមមានការផ្លាស់ប្តូរកម្រិតនៃអ័រម៉ូនជាដើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជួនកាល គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំពន្យារកំណើត ដើម្បីឲ្យរដូវរបស់មកទៀងវិញ ខណៈពេលដែលវាអាចជួយរក្សាកម្រិតនៃអ័រម៉ូនបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ថ្នាំគ្រាប់ពន្យារកំណើតអាចមានផលរំខានមួយចំនួន ដូចជាចង្អោរ ឡើងទម្ងន់ ឈឺក្បាល ផ្លាស់ប្តូរអារម្មណ៍ តឹងសុដន់ និងមានកំណកឈាម។
ប៉ុន្តែក្មេងភាគច្រើនដែលប្រើថ្នាំនេះ មិនមានផលរំខាននោះទេ ឬមានតិច។ ក្មេងស្រីដែលប្រើថ្នាំគ្រាប់ពន្យារកំណើត មិនគួរជក់បារីនោះទេ ដោយសារតែបារីអាចបង្កើនហានិភ័យនៃការមានផលរំខានរបស់ថ្នាំ ដូចជាកំណកឈាមជាដើម។
ថ្នាំគ្រាប់អាចជាមធ្យោបាយដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាភាពទៀងទាត់នៃរដូវ។ ប៉ុន្តែមធ្បោបាយតែមួយ ដើម្បីរកមើលពីមូលហេតុដែលបង្កអោយមានរដូវមិនទៀងទាត់ និងដើម្បីមើលថាតើការព្យាបាល គឺចាំបាច់ឬយ៉ាងណានោះ គឺការជួបជាមួយនឹងគ្រូពេទ្យជំនាញ៕