ការស្លៀកពាក់ឲ្យបានសមរម្យ និងត្រឹមត្រូវសម្រាប់ការធ្វើលំហាត់ប្រាណ អាចជួយធ្វើឲ្យអ្នករឹតតែរីករាយ មានអារម្មណ៍ល្អ និងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រុមគ្រូពេទ្យជំនាញផ្នែកកីឡាបានបង្ហាញពីវិធីសាស្រ្ត និងការណែនាំមួយចំនួនក្នុងការជ្រើសរើស និងស្លៀកសម្លៀកបំពាក់កីឡារបស់អ្នក ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- សូមប្រាកដថា អាវរបស់អ្នករលុងល្មម
- យកល្អគួរតែទៅទិញនៅហាងលក់សម្លៀកបំពាក់កីឡា
- ជ្រើសរើសសម្លៀកបំពាក់ដែលជួយបឺតញើសចេញពីស្បែករបស់អ្នក
- សូមកុំពាក់សម្លៀកបំពាក់ណាដែលអាចនាំឲ្យកើនឡើងកម្តៅ
- ស្ត្រីគួរតែពាក់អាវទ្រនាប់កីឡា
- មនុស្សគ្រប់គ្នាគួរតែពាក់ស្បែកជើងកីឡាឲ្យបានត្រឹមត្រូវ
- ប្រសិនបើអ្នកជ្រើសរើសធ្វើលំហាត់ប្រាណក្រៅផ្ទះ សូមពាក់មួកទោះជាក្នុងអាកាសធាតុក្តៅ ឬត្រជាក់ក៏ដោយ៕